សម្តេចប៉ាបយាងទទួលក្រុមយុវជនអ្នកបម្រើអាសនៈមកពីបារាំង៣៦០​នាក់

សម្តេចប៉ាបឡេអូទី១៤បានយាងជួបជាមួយអ្នកបម្រើអាសនៈប្រហែល ៣៦០នាក់មកពីប្រទេសបារាំងកាលពីថ្ងៃចន្ទ ខណៈដែលពួកគេបានធ្វើធម្មយាត្រា​ទៅកាន់ទីក្រុងរ៉ូម​ជាមួយបូជាចារ្យ និងលោកអភិបាល របស់ពួកគេ។ នេះបើតាមវ៉ាទីកង់ញូវ។

សម្តេចប៉ាបឡេអូបានមានបន្ទូល ថា ការធ្វើធម្មយាត្រារបស់ពួកគេ ផ្តល់ឱ្យពួកគេនូវឱកាសមួយដើម្បីងាកទៅរកព្រះជាម្ចាស់ ហើយពង្រឹង ជំនឿ និងសេចក្តីស្រឡាញ់ ដូច្នេះពួកគេអាចក្លាយជាសាវ័កដ៏ស្មោះត្រង់របស់ព្រះគ្រីស្ត។

នាឱកាសនោះសម្តេចប៉ាបឡេអូ បានអញ្ជើញគ្រីស្តបរិស័ទ វ័យក្មេងឱ្យឆ្លៀតពេលនិយាយទៅកាន់ព្រះយេស៊ូក្នុងភាពសម្ងាត់ហើយប្រើឱកាសដើម្បីចរចារបើកចំហរដួង​ចិត្តរបស់ពួកគេ។

សម្តេចប៉ាបបានមានបន្ទូលថា ​ព្រះជាម្ចាស់ទ្រង់ ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ ដើម្បី​បំភ្លឺ​ពួកគេ ដើម្បីឲ្យទ្រង់​ក្លាយ​ជា​មិត្ត​ដ៏​ល្អ និង​ស្មោះត្រង់​បំផុត​របស់ពួកគេ៕

Daily Program

Livesteam thumbnail