សម្តេចប៉ាបបញ្ចប់ដំណើរទស្សនកិច្ចនៅអង់ហ្គោឡា និងចាប់ផ្តើមនៅប្រទេស ហ្គីណេអេក្វាទ័រ
សម្តេចប៉ាបឡេអូទី១៤ បានយាងឡើងយន្តហោះចាកចេញពីប្រទេសអង់ហ្គោឡា ហើយបានហោះហើរទៅកាន់ប្រទេសហ្គីណេអេក្វាទ័រ ដែលជាដំណើរទស្សនកិច្ច ចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃរបស់ទ្រង់ទៅកាន់ទ្វីបអាហ្វ្រិក ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅព្រឹកចុងក្រោយរបស់ទ្រង់ នៅប្រទេសអង់ហ្គោឡា សម្តេចប៉ាបឡេអូ បានប្រារព្ធពិធីថ្វាយអភិបូជា ជាលក្ខណៈឯកជន នៅទីក្រុងលូអង់ដា។
បន្ទាប់មក ទ្រង់បានយាងដំណើរទៅកាន់អាកាសយានដ្ឋាន ជាកន្លែងដែលទ្រង់បានលាប្រធានាធិបតីអង់ហ្គោឡា លោក ចូអា ម៉ានុយអែល ហ្គុនអាល់វេស ឡូរ៉េនកូ។
សម្តេចប៉ាប លីអូ បានចំណាយពេលបីថ្ងៃនៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ក្នុងអំឡុងពេលដែលទ្រង់ បានទៅយាងទៅបំពេញទស្សនកិច្ចនិងប្រកាសដំណឹងល្អនៅទីក្រុងចំនួនបីគឺ លូអង់ដា មូស៊ីម៉ា និងសូរីម៉ូ។
នៅប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃរបស់ទ្រង់ សម្តេចប៉ាបឡេអូនឹងស្នាក់នៅហើយប្រកាសដំណឹងល្អក្នុង ប្រទេសហ្គីណេអេក្វាទ័ររហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា៕