សម្តេចប៉ាបតែងតាំងដូនជី​ម្នាក់ ជាអនុប្រធានការិយាល័យព័ត៌មានសន្តអាសនៈ

សម្តេចប៉ាបឡេអូទី១៤បានតែងតាំងដូនជី​ នីណា បេណេឌីតា ក្រាពិច (Nina Benedikta Krapić)ជាអនុប្រធានការិយាល័យព័ត៌មានសន្តអាសនៈកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ដូនជី​ត្រូវបានតែងតាំងជំនួសដូនជី​ គ្រីស្ទាន មូរ៉េ ( Cristiane Murray) ដែលបានស្នើសុំលាលែងតំណែង បន្ទាប់ពីគាត់បានបំពេញការងារនេះតាំងពីខែកក្កដា ឆ្នាំ ២០១៩ មក។ នេះ​បើ​តាម​វ៉ាទីកង់ញូវ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិបត្រប្រចាំថ្ងៃរបស់ការិយាល័យព័ត៌មាន សន្តអាសនៈ។

ដូនជី​​ជាជនជាតិ​ក្រូអាត​ដែលរហូតមកដល់ពេលនេះ គឺជាមន្ត្រីនៃ​ទីស្នាក់ការ​ទំនាក់ទំនង នឹងចូលកាន់តំណែងថ្មីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៦តទៅ។

ដូនជី​ កាពិច កើតនៅ ទីក្រុង វីជេកា(Rijeka) ដែលជាទីក្រុងធំទី៣នៅប្រទេសក្រូអាត នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៨៩។ ដូនជី​បានទទួលសញ្ញាបត្រផ្នែកច្បាប់នៅឆ្នាំ ២០២៥ ពីសាកលវិទ្យាល័យ នៅក្នុងទីក្រុងនោះ  ហើយក្រោយបានបន្តការងារលើជំនាញផ្នែកទំនាក់ទំនងសាធារណៈនៅសាកលវិទ្យាល័យ និង ជាមន្រ្តីទំនាក់ទំនងសាធារណៈរបស់អង្គកាការីតាស ហើយបច្ចុប្បន្នកំពុងតែសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមនៅ Collegium Maximum នៃសាកលវិទ្យាល័យហ្គ្រេកហ្គោរៀននៃសន្តអាសនៈ (Pontifical Gregorian) ក្នុងទីក្រុងរ៉ូម៕

Daily Program

Livesteam thumbnail