សន្តអាសនៈរៀបចំសន្និបាតលោកកាឌីណាល់លើកទី៦ មុនចាប់ផ្តើមដំណើរការជ្រើសរើសសម្តេចប៉ាបថ្មី

ក្រុមប្រឹក្សាលោកកាឌីណាល់នៃព្រះសហគមន៍កាតូលិកបានប្រមូលផ្តុំគ្នាជាថ្មីនៅក្នុងពិធីថ្វាយអភិបូជានិងរៀបចំសន្និបាតលោកកាឌីណាល់លើកទី៦ កាលពីព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ នៅមុនពេលដែលត្រូវជ្រើសរើសសម្តេចប៉ាបថ្មី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៧ ខែឧសភា ។
ពិធីថ្វាយអភិបូជា និងសន្និបាតនេះ គឺបានទទួលការចូលរួមពីសំណាក់លោកកាឌីណាល់ សរុប ១៨៣ នាក់ ដោយរួមទាំងក្រុមលោកកាឌីណាល់ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី១២០ រូបផងដែរ។
ក្នុងអំឡុងពេលនេះ លោកកាឌីណាល់ប្រហែល ២០រូបបានលើកឡើងពីប្រធានបទសំខាន់ៗទាក់ទងនឹងព្រះសហគមន៍ និងបញ្ហាប្រឈមសព្វថ្ងៃនេះ ពាក់ព័ន្ធនឹងតំបន់ និងទ្វីបនីមួយៗ។
ដោយឡែកលោកកាឌីណាល់ពីររូប បានខកខានមិនបានចូលរួមសន្និបាតនេះដោយសារតែ ហេតុផលសុខភាព។
វ៉ាទីកង់ញូវបានឲ្យដឹងថា ពិធីថ្វាយអភិបូជា និង សន្និបាតនេះគឺដឹកនាំដោយលោកកាឌីណាល់ ជីអូវ៉ាន់នី បាទីស្តា រី (Giovanni Battista Re) នៅក្នុងនាមជាប្រធានក្រុមប្រឹក្សាកាឌីណាល់៕
Daily Program
