សន្តអាសនៈផ្សព្វផ្សាយនូវបទប្បញ្ញត្តិស្តីពីការផ្តល់កិច្ចសន្យាសាធារណៈ

ក្រឹត្យ​ប្រតិបត្តិ​ទូទៅ​ថ្មី​ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា​ ត្រូវបានសន្តអាសនៈដាក់​ចេញដើម្បីរក្សា ​តម្លាភាព ការគ្រប់គ្រង និង​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផ្តល់​កិច្ចសន្យា​សាធារណៈ​នានដោយសន្តអាសនៈនិងដោយវ៉ាទីកង់។

ក្រឹត្យនេះមានបទប្បញ្ញត្តិដែលបញ្ជក់ពីការអនុវត្តច្បាប់ បទដ្ឋានស្តីពីតម្លាភាព ការគ្រប់គ្រង និងការប្រកួតប្រជែងនៅក្នុងនីតិវិធីអនុវត្តនូវ កិច្ចសន្យាសាធារណៈផ្សេងៗរវាងសន្តអាសនៈនិង ដៃគូ។

ក្រឹត្យថ្មីដែលបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែសីហា ដោយមាន៨ជំពូក និង ៥២ មាត្រា គឺជាច្បាប់គំរូបញ្ជា្កក់លើការធ្វបច្ចុប្បន្នភាពក្រមកិច្ចសន្យារបស់ សន្តអាសនៈ។

          ឯកសារនេះគឺជាផ្លែផ្កានៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននានានៃរដ្ឋវ៉ាទីកង់ ក្នុងគោលបំណងធ្វើឱ្យនីតិវិធីលទ្ធកម្មមានភាពសាមញ្ញ ខណៈរក្សាបាននូវស្តង់ដារខ្ពស់នៃតម្លាភាព និងយុត្តិធម៌។

ក្រមខណ្ឌសំខាន់នៃច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពគឺវានឹងបញ្ជាក់ឡើងវិញនូវគោលការណ៍នៃតម្លាភាព ការត្រួតពិនិត្យ និងការប្រកួតប្រជែង ដើម្បីធានាឱ្យមានការគោរពស្មើគ្នាចំពោះប្រតិបត្តិករផ្សេងៗ និងការពារការរើសអើងក្នុងចំណោមអ្នកដេញថ្លៃ។ វាក៏ជួយលើកកម្ពស់សកម្មភាពរដ្ឋបាលដ៏ឆាប់រហ័ស ប្រសិទ្ធភាព៕​

Daily Program

Livesteam thumbnail