សន្តអាសនៈបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានសមុទ្រ

នៅឯសន្និសីទអន្តរជាតិលើកទី ៣ ស្តីពីប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានសមុទ្រនៅប្រទេសទួមេនីស្តាន ( Turkmenistan) សន្តអាសនៈបានអំពាវនាវឱ្យមានពួកគេកសាងសាមគ្គីភាព យុត្តិធម៌ និងសកម្មភាពជាក់ស្តែងដើម្បីលុបបំបាត់ភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍។នេះបើតាមវ៉ាទីកង់ញូវ។

តំណងរបស់សន្តអាសនៈបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានព្រំដែនជាប់សមុទ្រនៅលើពិភពលោក ដោយជំរុញឱ្យសហគមន៍អន្តរជាតិគាំទ្រពាក្យសម្ដីជាមួយនឹងសកម្មភាពជាក់ស្តែងដើម្បីលើកកម្ពស់យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងកំណើនប្រកបដោយចីរភាព។

លោក អាណូត ឌូ ចេរ៉ុន ដឺបូបម៉ុង (Arnaud du Cheyron de Beaumont) មន្រ្តីតំណាងសន្តអាសនៈ បានលើកឡើងថា ទោះបីជាមានភាពចម្រុះនៅក្នុងបរិបទភូមិសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ក៏ដោយ ក៏ក្រុមប្រទេសទាំងនេះភាគច្រើនបានកំពុងតែ ប្រឈមមុខនឹងបញ្ហាជាប្រព័ន្ធដូចគ្នា រួមទាំង បន្ទុកបំណុលមិនស្ថិតស្ថេរ ថ្លៃដឹកជញ្ជូនខ្ពស់ និងភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ខាងក្រៅ។

លោកបានលើកឡើងថា ភាពក្រីក្រនៅតែជាបញ្ហាប្រឈមធំបំផុត និងបន្ទាន់បំផុត សម្រាប់ប្រជាជាតិភាគច្រើនដែលមិនមានច្រកឫឆ្នេរសមុទ្រ។

លោកបានលើកឡើងទៀតថា ភាពក្រីក្រមិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ធ្វើឱ្យខូចដល់សេចក្តីថ្លៃថ្នូរ​ និងជាផលវិបាកនៃរចនាសម្ព័ន្ធអយុត្តិធម៌ និងការជ្រើសរើសគោលនយោបាយ ។ល។​

Daily Program

Livesteam thumbnail