សន្តអាសនៈបង្ហាញគំនិតផ្តួចផ្តើមប្រារព្ធខួបលើកទី ៤០០វិសាលវិហាបាស៊ីលីកានៃសន្តសិលា

លោកកាឌីណាល់ ម៉ូរ៉ូ ហ្គាំបេទី (Mauro Gambetti) អ្នកទទួលបន្ទុកគ្រប់គ្រប់ វិសាលវិហារបាស៊ីលីការនៃសន្តសិលា ( St. Peter’s Basilica ) បានបង្ហាញនូវគំនិតផ្តួចផ្តើមដើម្បីអបអរសាទរខួបលើកទី ៤០០ នៃការបើកសម្ពោធវិសាលវិហារដ៏ល្បីល្បាញនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសឡើងក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនៅក្នុងការិយាល័យព័ត៌មានសន្តអាសនៈ​។

លោកកាឌីណាល់ បានបន្តថា ការប្រារព្ធខួប៤០០ឆ្នាំនេះ មិនមែនគ្រាន់តែជាការរំលឹកឡើងវិញនូវកាលបរិច្ឆេទនោះទេ ប៉ុន្តែជាការរំលឹកពីការចងចាំនិងជានិមិត្តរូបនៃជំនឿនិងក្តីសង្ឃឹមរបស់គ្រិស្តបរិស័ទនៅលើពិភពលោក។

តាមកំណត់ត្រាវិសាលវិហារបាស៊ីលីកានៃសន្តសិលានេះ ត្រូវបានដំណើរការកម្មវិធីសាសនានិងជំនឿលើព្រះគ្រិស្តតាំងពីពីឆ្នាំ១៦២៦ មកម្ល៉េះ៕

Daily Program

Livesteam thumbnail