វ៉ាទីកង់នឹងទទួលខុសត្រូវផ្សព្វផ្សាយដំណើរប្រពឹត្តទៅនៃការជ្រើសរើសសម្តេចប៉ាបថ្មី

ជាមួយនឹងការចាប់ផ្តើមដំណើការជ្រើសរើសសម្តេចប៉ាបថ្មីទី២៦៧ វ៉ាទីកង់ញូវបានបញ្ជាក់ថា ខ្លួននឹងប្រមូលផ្តុំគ្រប់មធ្យោបាយទាំងអស់ដើម្បីដំណើរការផ្សព្វផ្សាយដំណាក់កាលនីមួយៗនៃដំណើរប្រពឹត្តទៅនៅក្នុងការជ្រើសរើសនេះ ។
ប្រភពដដែលបានបញ្ជាក់ថា វ៉ាទីកង់ញូវបានចាប់ផ្តើមដំណើរការផ្សព្វផ្សាយអំពីដំណើរប្រពឹត្តទៅនៃការជ្រើសរើសសម្តេចប៉ាបចាប់ពីពេលចាប់ផ្តើមនៅម៉ោង១០ព្រឹក ថ្ងៃទី ៧ ខែឧសភា បាស៊ីលីកា វិសាលវិហារ សន្តសិលា ។
ដំណើរការផ្សព្វផ្សាយនេះ នឹងប្រពឹត្តទៅជា១១ភាសា ដែលរួមមាន អ៊ីតាលី អង់គ្លេស បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ ប្រេស៊ីល អាឡឺម៉ង់ ប៉ូឡូញ ចិន អារ៉ាប់ និងវៀតណាម ។
នៅពេលរសៀល ម៉ោង ៤ និង ៣០ នាទីល្ងាចការផ្សាយរួមមាន ពិធីសម្បថដែលនឹងប្រពឹត្តទៅនៅព្រះវិហារតូច ស៊ីស្ទីន (Sistine) ប៉ុន្តែនឹងមិនផ្សព្វផ្សាយនៅកន្លែងរៀបចំការជ្រើសរើសឡើយ ។
វ៉ាទីកង់ញូវក៏បានបន្តថា ខ្លួននឹងព្យាយាមទាញយករូបភាពនិងវីដេអូ អំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាពិសេសគឺរង់ចាំតាមដានពណ៌ផ្សែង ដែលបញ្ជាក់អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី៕
Daily Program
