វិទ្យុវ៉ារីតាសអាស៊ីប្រកាសបើកដំណើរការផ្សព្វផ្សាយភាសាពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ា

កម្មវិធីផ្សាយវិទ្យុ វ៉ារីតាសអាស៊ី បានពង្រីកការផ្សព្វផ្សាយរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការបើកដំណើរការកម្មវិធីផ្សាយជា ភាសាអាខា និងកាយ៉ាន។

កម្មវិធីផ្សាយជាភាសាពីរថ្មីនៅក្នុងប្រទេសនេះ គឺបានដំណើរការចាប់តាំងពីថ្ងៃទី២៤ ខែឧសភា នៅព្រះវិហារសន្តីម៉ារី ក្នុងទីក្រុងយ៉ាងហ្គោន ដែលជាទីក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា។

លោកកាឌីណាល់ ឆាល បូ ( Cardinal Charles Bo) ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍ កាតូលិកនៃប្រទេសមីយ៉ាន់ម៉ា បានពិពណ៌នាអំពីការចាប់ផ្តើមកម្មវិធីផ្សាយនេះថាជា “ថ្ងៃដ៏មានពរសម្រាប់ព្រះសហគមន៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា”។

លោកបានបញ្ជាក់ថា​ ការផ្សព្វផ្សាយថ្មីទាំងនេះមានបំណងបម្រើសហគមន៍ជនជាតិភាគតិចពីររបស់ប្រទេសមីយ៉ាន់ម៉ា។

សព្វថ្ងៃនេះកម្មវិធីផ្សាយរបស់វិទ្យុវ៉ារីតាសអាស៊ីនៅក្នុងប្រទេសនេះ មាន៨ ប្រភេទ រួមមានការប្រកាសដំណឹងល្អប្រចាំថ្ងៃ ធម្មទេសនាថ្ងៃអាទិត្យ ព័ត៌មានព្រះសហគមន៍ កម្មវិធីសម្រាប់យុវជន និងគ្រួសារ សាររបស់សម្តេចប៉ាប បញ្ហាបរិស្ថាន និងការសន្ទនាអន្តរសាសនាជាដើម។

បន្ថែមពីលើការផ្សាយតាមវិទ្យុរយៈពេល 30 នាទីជារៀងរាល់ថ្ងៃ ការផ្សព្វផ្សាយទាំងនេះក៏ចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មានជាភាសាអង់គ្លេស និងវីដេអូបំផុសគំនិតខ្លីៗផងដែរ៕

Daily Program

Livesteam thumbnail