លោកត្រាំ គំរាមសម្ព័ន្ធមិត្តទីក្រុងមូស្គូ និងទុកពេលឲ្យ ៥០ថ្ងៃ ដើម្បីបញ្ចប់សង្រ្គាម

កាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំ បានគម្រាមអនុវត្តច្បាប់ពន្ធគយតឹងរ៉ឹង ប្រឆាំងនឹងសម្ព័ន្ធ មិត្តរបស់ប្រទេសរុស្ស៊ីក្នុងករណីមិនមានកិច្ចព្រមព្រៀងអំពីសង្រ្គាមនៅអ៊ុយក្រែន ពីពេលនេះ ទៅដល់ ៥០ថ្ងៃខាងមុខ។

ឱសានវាទរបស់ប្រធានាធិបតីអាម៉េរិកគឺសម្រាប់ទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ លោក ដូណាល់ ត្រាំ ដែលបាននិយាយកាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា អំពីការខកចិត្តជាថ្មីម្តងទៀត ចំពោះសមភាគីរុស្ស៊ីរបស់លោក លោកវ្លាឌីមៀ ពូទីន បានផ្តល់ពេលឲ្យរុស្ស៊ី ៥០ថ្ងៃ ដើម្បី បញ្ចប់សង្រ្គាមនៅក្រោមការដាក់ទោសទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។ លោកដូណាល់ ត្រាំ ក៏បាន ប្រកាស​អំពីការបញ្ចូនតាមរយៈអង្គការណាតូនូវចំនួន​សព្វាវុធដ៏ច្រើនសម្បើម​សម្រាប់​អ៊ុយក្រែន​នាពេលក្រោយ។ ធ្វើដូច្នេះ ប្រធានាធិបតីអាម៉េរិក បានបង្ហាញយ៉ាងច្បាស់ថា ភាព​អត់ធ្មត់​របស់​លោកចំពោះប្រធានាធិបតីរុស្ស៊ីបានឈានដល់ចំនុចកំពូលហើយ។

នៅក្បែអគ្គលេខាអង្គការណាតូ លោកម៉ាក រូតេ នៅក្នុងសេតវិមាន ប្រធានាធិបតីអាម៉េរិក បាន​ថ្លែង​ថា លោកខកចិត្តចំពោះប្រធានាធិបតីពូទីន ដោយសារលោកធ្លាប់គិតថា ទាំងអស់គ្នា​នឹង​មានកិច្ចព្រមព្រៀងក្នុងរយៈពេលពីរខែកន្លងទៅ ប៉ុន្តែរឿងនេះហាក់មិនបាន​លេចឡើង​ជាការ​ពិត​ទេ។ លោកដូណាល់ ត្រាំ បន្ថែមថា តាមវិបាកនេះ អាម៉េរិកនឹងដាក់ដំណរការ​នូវច្បាប់​ពន្ធ​គយ​ទី២។ នេះមានន័យថា សម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ។

លោកប្រធានាធិបតីអាម៉េរិកបន្ថែមថា ប្រសិនបើពួកគេមិនមានកិច្ចព្រមព្រៀងពីពេលនេះ​ទៅ​ដល់ ៥០ថ្ងៃ ខាងមុខ នេះគឺងាយទេ។ ច្បាប់ពន្ធគយនឹងឡើងដល់ ១០០% ហើយរឿងនេះ គឺ​វា​អីចឹង។

នៅពីមុខសារព័ត៌មាន ប្រមុខការទូតអឺរ៉ុប លោកស្រីកាចា កាល់ឡា បានបញ្ជាក់ថា ៖ ”នេះ​គឺ​វិជ្ជមាន​ខ្លាំងណាស់ ប្រធានាធិបតីត្រាំប្រកាន់យកនូវជំហរម៉ឺងម៉ាត់ពាក់ព័ន្ធនឹងរុស្ស៊ី។ ទោះ​យ៉ាង​ណា ៥០ថ្ងៃ គឺយូរខ្លាំងណាស់ ប្រសិនបើគេមើលថា រុស្ស៊ីក៏អាចនឹងសម្លាប់ជនស៊ីវិល គ្មាន​​កំហុសជារៀងរាល់ថ្ងៃ”។

នៅក្នុងពេលជាមួយគ្នា អ៊ុយក្រែននឹងទទួលបានបរិមាណសព្វាវុធដ៏ច្រើនសម្បើមដើម្បី​ពង្រឹង កិច្ច​ខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

ប្រធានាធិបតីអាម៉េរិក បាននិយាយថា ៖ “នេះគឺជាកិច្ចការដ៏ធំខ្លាំងណាស់​ដែលយើង​បាន​សម្រេច​​ធ្វើ។ សម្ភារៈយោធាក្នុងទំហំច្រើនពាន់​លានដុល្លារនឹងត្រូវទិញនៅសហរដ្ឋអាម៉េរិក និង​​ទៅដល់អង្គការណាតូ... ហើយនឹងត្រូវបែងចែកយ៉ាងលឿនទៅដល់សមរភូមិអ៊ុយក្រែន។”

អគ្គលេខាអង្គការណាតូ បានអធិប្បាយបន្ថែមថា ៖ “រឿងនេះមានន័យថា អ៊ុយក្រែន​នឹង​អាច​ប្រើប្រាស់​សម្ភារៈយោធាក្នុងបរិមាណដ៏ច្រើនសម្បើម ទាំងសម្រាប់ការពារ​ដែនអាកាស មីស៊ីល ក៏ដូចជាគ្រាប់រំសេវ”។

នៅក្នុងមួយរយៈកាលចុងក្រោយនេះ ប្រធានាធិបតីអាម៉េរិកបានបង្កើនជាច្រើនដងនូវសញ្ញា​ផ្ទុយគ្នា​អំពីសំណុំរឿងអ៊ុយក្រែន។ ប៉ុន្តែ កាលពីថ្ងៃចន្ទ លោកបានអធិប្បាយថា ព្រឹត្តិការណ៍​ចរចាចំនួនប្រមាណ ៤ដង ដែលគេគិតថា នឹងមានកិច្ចព្រមព្រៀង ប៉ុន្តែ​រាល់​ដង ប្រធានាធិបតី​រុស្ស៊ី​បាន​បន្តទម្លាក់គ្រាប់បែកលើអ៊ុយក្រែន។

លោកវ្លាឌីមៀ ពូទីន បដិសេធបញ្ចប់ការឈ្លានពាន ក្នុងទ្រង់ទ្រាយធំដែលធ្វើឡើងតាំងពីខែ​កុម្ភៈ ឆ្នាំ២០២២។

បន្ទាប់ពីការវិលត្រឡប់មកកាន់សេតវិមាននៅខែមករា លោកដូណាល់ ត្រាំ បានព្យាយាម ស្តីបន្ទោសលោកវ្លាឌីមៀ ពូទីន និងចរចាជាមួយលោកអំពីការបញ្ចប់សង្រ្គាម។ ប៉ុន្តែដំណើរ​ការ​ការទូត គឺស្ថិតនៅក្នុងភាពទាល់ច្រកបន្ទាប់ពីការជួបចរចាជាច្រើនដង ដែលមានផ្លែផ្កាដ៏​តិច​តួចណាស់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។

Daily Program

Livesteam thumbnail