លោកដូណាល់ ត្រាំ ជឿថា សង្រ្គាមនៅអ៊ីរ៉ង់ជិតចប់ហើយ
ប្រធានាធិបតីអាម៉េរិកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់លែងមានកងទ័ពម៉ារីន លែងមាន មធ្យោបាយទំនាក់ទំនង និងលែងមានកងទ័ពអាកាសផងដែរ។
សង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ស្ថិតនៅលើចំនុចនៃទីបញ្ចប់ឬយ៉ាងណា? នេះគឺជា អ្វីដែលលោកប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបញ្ចេញឲ្យឮតាមរយៈកិច្ចសម្ភាសន៍សម្រាប់បណ្តាញសារព័ត៌មាន ស៊ីប៊ីអេញូ CBS News កាលពីថ្ងៃទី៩ ខែមីនា និងវិនិច្ឆ័យថា បើតាមរូបលោក សង្រ្គាមនៅអ៊ីរ៉ង់ស្ទើរតែជិតបញ្ចប់ និងថា ទីក្រុងវ៉ាស៊ីនតុន បានបោះជំហានទៅមុខយ៉ាងល្អសម្រាប់ការវាយតម្លៃកាលពីដំបូងរបស់ខ្លួន ដែលសង្រ្គាមនេះមានរយៈពេលពី ៤ ទៅ ៥ សប្តាហ៍។
លោកដូណាល់ ត្រាំ នៅលើប៉ុស្តិ៍ទូរទស្សន៍អាម៉េរិក បានថ្លែងថា លោកគិតថា សង្រ្គាមគឺស្ទើតែ ជិតចប់។ ពួកគេអ៊ីរ៉ង់ លែងមានកងទ័ពម៉ារីន លែងមានមធ្យោបាយទំនាក់ទំនង និងលែងមាន កងទ័ពអាកាស។
ប៉ុន្តែលោកប្រធានាធិបតីអាម៉េរិក បានបដិសេធចោលនៅអំឡុងសន្និសីទសារព័ត៌មានអំពីលទ្ធភាពនៃការបញ្ចប់សង្រ្គាមនៅសប្តាហ៍នេះ និងនិយាយងាយៗថា សង្រ្គាមនឹងចប់នៅពេលខាងមុខ ដោយមិនបានបញ្ជាក់លំអិតបន្ថែមទេ។
ដោយត្រូវបានចោទសួរដោយសារព័ត៌មាន CBS News អំពីច្រកសមុទ្រ អ័រមូស ម្ចាស់សេត វិមានអាម៉េរិក បាននិយាយថា នាវានានាបើកបរនៅទីនោះសព្វថ្ងៃ ប៉ុន្តែលោកសន្យាថា នឹង គ្រប់គ្រងវា។ នៅអំឡុងសន្និសីទកាសែត លោកដូណាល់ ត្រាំ បានគំរាមថានឹងវាយប្រហារ កាន់តែខ្លាំងថែមទៀតលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ សម្រេចចិត្តរាំងខ្ទប់ការផ្គត់ផ្គង់ប្រេង។
លោកប្រធានាធិបតីថ្លែងថា លោកនឹងមិនទុកបណ្តាយឲ្យរបបភេរវកម្មព្យាយាមរាំងខ្ទប់ការផ្គត់ផ្គង់ប្រេងជាអន្តរជាតិទេ។ ហើយប្រសិនបើទីក្រុងតេអេរ៉ង់ធ្វើរឿងរ៉ាវនៅក្នុងន័យនេះ លោកនឹង វាយប្រហារកាន់តែច្រើនឡើង និងកាន់តែខ្លាំងឡើងៗ។
ច្រកសមុទ្រអ័រមូស គឺជាចំនុចឆ្លងកាត់ជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងក្នុងកម្រិតពិភពលោក និងមានលំហូប្រេង និងឧស្ម័នធម្មជាតិ ប្រមាណ ១/៥ ឆ្លងកាត់នៅទីនោះ។ សង្រ្គាមបានរាំងស្ទះស្ទើតែទាំងស្រុងនៃផ្លូវសមុទ្រជាអាយុជីវិតនេះ។
ពាក់ព័ន្ធនឹងមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ម៉ូតតាបា ខាមឺណៃ កូនប្រុសរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ដែលត្រូវបានធ្វើឃាត លោកដូណាល់ ត្រាំ បាននិយាយប្រាប់អ្នកកាសែតថា លោកមានការខកចិត្តចំពោះជម្រើសនេះ និងវាយតម្លៃថា វាគ្រាន់តែធ្វើឲ្យបញ្ហាដដែលកាន់តែធ្ងន់ធ្ងរឡើងសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះ។
នៅលើបណ្តាញ CBS News ប្រធានាធិបតីអាម៉េរិក ដែលជាធុរជនផងដែរ បាននិយាយថា មានមនុស្សនៅក្នុងចិត្តលោករួចហើយ សម្រាប់ដឹកនាំប្រទេស ដោយមិនបានផ្តល់នូវការ បញ្ជាក់បន្ថែមទេ។
ម្យ៉ាងវិញទៀត កាលពីថ្ងៃទី៩ ខែមីនា ដែរ លោកដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរសព្ទជាមួយលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ឥស្សរជនទាំងពីរ បានលើកឡើងអំពី សង្រ្គាមនៅអ៊ីរ៉ង់ ហើយបើយោងតាមទីប្រឹក្សានយោបាយការបរទេសនៃវិមានក្រឹមឡាំង លោកយូរី អ៊ូសាកូវ ប្រធានាធិបតីរុស្ស៊ីបានលើកឡើងនូវសំណើរដើម្បីដោះស្រាយឲ្យបាន រហ័សនៃជម្លោះ។ យោងតាមលោកយូរី បានឲ្យដឹងថា លោកវ្លាឌីមៀ ពូទីន បានបញ្ចេញនូវគំនិតជាច្រើនដែលសំដៅបញ្ចប់ឲ្យបានរហ័សនៃសង្រ្គាមនៅអ៊ីរ៉ង់ ទាំងខាងនយោបាយ និងការទូត មានជាអាទិ៍ ការបង្កើនទំនាក់ទំនងជាមួយមេដឹកនាំនៃបណ្តារដ្ឋឈូងសមុទ្រ ប្រធានាធិបតីអ៊ីរ៉ង់ និងមេដឹកនាំនៃប្រទេសដទៃៗ ទៀតជាដើម។