លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន ថា អំពើហិង្សានៅហ្គាហ្សាគួរតែត្រូវបញ្ចប់

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បានប្រាប់វ៉ាទីកង់ញូវថា អំពើហិង្សានៅហ្គាហ្សាគួរតែត្រូវបញ្ចប់ ហើយជនរងគ្រោះទាំងអស់នៃសោកនាដកម្មនៅហ្គាហ្សាគឺតំណាងឲ្យជនរងគ្រោះដែលសម្តេចប៉ាបឡេអូទី១៤បានលើកឡើងនៅក្នុងពេលមានបន្ទូលទៅកាន់គ្រីស្តបរិស័ទ កាលពីថ្ងៃអាទិត្យ។

លោកកាឌីណាល់បានមានប្រសាសន៍នៅពេលដែលលោកកំពុងតែវិសមកាលដែរនោះថា សម្តេចប៉ាបឡេអូ ទ្រង់បានមានបន្ទូលសង្កត់ធ្ងន់ច្បាស់លាស់ហើយពាក់ព័ន្ធនឹងអំពើហិង្សានៅហ្គាហ្សា ជាពិសេសក្រោយពេលដែលព្រះវិហាកាតូលិកតែមួយក៏ត្រូវបានវាយប្រហារ។

លោកកាឌីណាល់ បានលើកឡើងថា សម្តេចប៉ាបឡេអូ បានរំឮកពីព្រឹត្តិការណ៍សោកនាដកម្មនៅហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោកកាឌីណាល់បានលើកឡើងថា គ្រប់ជនរងគ្រោះគឺមិនមានភាពខុសគ្នាទេ ពួកគេទាំងអស់ គឺជាកម្មវត្ថុនៃអំពើហិង្សាដែលមិនអាចទទួលយកបាន។ពួកគេទាំងអស់គឺជាជនរងគ្រោះនៃជម្លោះដែលត្រូវតែបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងពិតជាមានអារម្មណ៍ថាពួកគេទាំងអស់មាននៅក្នុងខ្លួនយើង និងសម្រាប់ទាំងអស់គ្នា  សម្រាប់មនុស្សគ្រប់គ្នា  ហើយយើងសូមអង្វរឲ្យនាំគ្នារិះគិតដល់សន្តិភាព រិះគិតពីទុក្ខវេលា និង ឈាមរបស់ពួកគេ យើងសូមអធិស្ឋានសម្រាប់ការបញ្ចប់នៃសោកនាដកម្មនេះ៕

Daily Program

Livesteam thumbnail