រយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជានាំអង្ករទៅចិនបានចំនួនជិត១៣ម៉ឺនតោន

ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ តម្លៃនាំចេញចំនួន ៧៥.៨៨ លានដុល្លារអាម៉េរិក។ នេះបើតាមតួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជា។

រយៈពេល៤ខែដើមឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១២៩ ៣៣២ តោនទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% ដោយនេះបានបង្ហាញពីតួនាទីដ៏សំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) ក្នុងការលើកកម្ពស់ពាណិជ្ជកម្មកសិកម្មរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ក្នុងរយៈពេល ៤ ខែនៃឆ្នាំ ២០២៦ដដែល កម្ពុជាក៏បាននាំចេញអង្ករ ៤៦៩ ៩០៩ តោន ទៅកាន់ ៦០ គោលដៅ និង៦១ ក្រុមហ៊ុនផ្សេងទៀត។ ក្នុងនោះរួមមាន៖ ៥ ប្រទេសសមាជិកអាស៊ាន ចំនួន ១៧៧ ៧៦១ តោន ស្មើនឹង ៧២.១៤៥ លានដុល្លា, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ចំនួន ១២៩ ៣៣២ តោន ស្មើនឹង ៧៥.៨៨ លានដុល្លារ, ៣១ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ចំនួន ១២៦ ១០៨ តោន ស្មើនឹង ៨៥.៤៤ លានដុល្លារ និង២២ ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា ។ល។ ចំនួន ៣៦ ៧០៨ តោន ស្មើនឹង ៣២.៩១ លានដុល្លារ។ បន្ថែមពីនេះ កម្ពុជានាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ៦៨០ ៨៩១ តោន ស្មើនឹង ៥៧៦.១០ លានដុល្លារ។

គួរបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញទាំងនោះរួមមាន៖ អង្គរក្រអូបគ្រប់ប្រភេទ ៥៨.៦៦%, អង្គរសរីរាង្គ ០.៨៩%, អង្គរសគ្រាប់វែង ២១.៣៨%, អង្គរបាក់គ្រប់ប្រភេទ ១៧.១៨%, អង្គរចំហុយ ១.៦៩% និងអង្គរផ្សេងៗទៀត ០.២%៕

 

Daily Program

Livesteam thumbnail