រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យ និង​ជួបជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប​

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់​សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់​គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃ​កម្មវិធីគោលនយោបាយ។

លោកបានលើកឡើងដូចនេះ ក្នុងឱកាសលោកបានចុះ​ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប កាលពីថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៤​។

ក្នុងបេសកកម្មនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង​ ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធនប្រ​តិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។

ផ្អែកតាមបទពិសោធ និងស្ថានភាពជាក់ស្តែង លោក ឌិត ទីណា បានណែនាំដល់សហគមន៍កសិកម្មនេះ ដែលទើបបានបង្កើតថ្មីនេះចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹក និងងាយចុះប្រមូលទិញ ពីមួយហិកតាសិន ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដែលទាមទារត្រូវធ្វើទៅតាមទម្រង់ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន ហើយអាចគ្រប់គ្រងបាន។

លោកបានណែនាំបន្ថែមដល់សហគមន៍ថា ៖ «ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ ​សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ»​៕

Daily Program

Livesteam thumbnail