យុវជនស្រីលង្ការ៥៤រូបត្រូវបានប្រកាសថា អ្នកមានជំនឿបំផុតលើព្រះគ្រីស្ត

យុវជនស្រីលង្ការចំនួន​៥៤រូប ត្រូវបានព្រះសហគមន៍កាតូលិកនៃភូមិភាគ មេនណា (Mannar) ក្នុងទីក្រុង កាតគីដានថាគូឡាម (Katkidanthakulam)ភាគខាងជើងប្រទេសស្រីលង្កា ប្រកាសថា ជាអ្នកដែលទទួលជំនឿបំផុតលើព្រះគ្រីស្ត។

ពិធីប្រកាសនេះត្រូវបានរៀបចំឡើងយ៉ាងមានអំណរសប្បាយនៅក្នុងពិធីជាផ្លូវការមួយដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៩ ខែមេសា កន្លងទៅថ្មីៗនេះ។

យុវជនទាំង៥៤ រូបត្រូវបានគេដឹងថា បានទទួលការទទួលស្គាល់យ៉ាងច្បាស់លាស់ពីព្រះសហគមន៍នោះ ហើយពិធីនេះត្រូវបានគេដឹងថា គឺជាការពង្រឹងភាព ស្មោះត្រង់ជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើជាសាក្សីនៃព្រះគ្រីស្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

លោក អេនតូនីភីឡៃ ហ្គាណាបរ៉ាប្រាហ្គាសាម (Antonipillai Gnanapragasam ) អភិបាលនៃព្រះសហគមន៍នេះ បានមានប្រសាសន៍ថា ព្រះវិញ្ញាណបរិសុទ្ធបាន បង្កើតអ្នកមានជំនឿដ៏ស្មោះត្រង់ថ្មីចំនួន ៥៤ នាក់នៅថ្ងៃនេះ ជាទាហានសម្រាប់ព្រះគ្រីស្ត។

លោកអភិបាលបានពន្យល់ថា ទាហានតែងតែគោរពតាមបញ្ជារបស់មេដឹកនាំរបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់ជីវិតរបស់ខ្លួនសម្រាប់បុព្វហេតុដែលពួកគេកំពុងតស៊ូ។ ទាហានក៏តែងតែមានការប្រុងប្រយ័ត្នផងដែរ។

លោកបានបន្តថា ពួកគេត្រូវបានត្រាស់ហៅឱ្យដើរតាមគន្លងរបស់ព្រះយេស៊ូ ហើយ ព្រះវិញ្ញាណបរិសុទ្ធនឹងពង្រឹងពួកគេ នៅក្នុងបេសកកម្មនេះ ហើយនឹងធ្វើជា ខែលការពាររបស់ពួកគេផងដែរ៕

Daily Program

Livesteam thumbnail