យុវជនកូរ៉េខាងត្បូងនឹងបង្កើតឈើឆ្កាងដោយប្រើលួសបន្លាដែលខូចពីព្រំដែនកូរ៉េខាងជើង-ខាងត្បូង
អគ្គភូមិភាគព្រះសហគមន៍កាតូលិកទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងបានកំពុងតែចាប់ផ្តើមគម្រោងមួយដែលមានគោលបំណងផ្លាស់ប្តូរលួសបន្លាដែលខូចពីព្រំដែនកូរ៉េខាងជើង-ខាងត្បូងទៅជា "ឈើឆ្កាងនៃសន្តិភាព"។
កម្មវិធីនេះត្រូវបានគេដឹងថា បានកំពុងតែផ្តួចផ្តើមនិងដឹកនាំការងារ ដោយគណៈកម្មាធិការរៀបចំទិវាយុវជនពិភពលោកឆ្នាំ ២០២៧ ។
គម្រោងនេះត្រូវបានគេដឹងថា បានចាប់ផ្តើមអនុវត្ត នៅព្រះវិហារ មីញុងដុង ( Myeongdong ) កាលពី ថ្ងៃទី ១២ ខែមេសា កន្លងទៅថ្មីៗនេះ។
លោកអគ្គអភិបាល សិលា ជង សុន តៃ (Chung Soon-taick) នៃ អគ្គភូមិភាគព្រះសហគមន៍កាតូលិកទីក្រុងសេអ៊ូលបានមានប្រសាសន៍ថា "លួសបន្លាទាំងនេះ គឺជានិមិត្តរូបនៃសោកនាដកម្មនៃការសម្លាប់រង្គាល និងការឈឺចាប់នៃការបែកបាក់ ប៉ុន្តែវាដូចជាឈើឆ្កាង ដែលជាឧបករណ៍ប្រហារជីវិត តែត្រូវបានប្រែ ក្លាយជានិមិត្តរូបនៃសន្តិភាព ការផ្សះផ្សា ការលះបង់ សេចក្តីស្រឡាញ់ និងការរស់ឡើងវិញរបស់ព្រះយេស៊ូ“។
លោកបានបញ្ជាក់ថា លោកសង្ឃឹមថាវានឹងក្លាយជានិមិត្តរូបនៃឯកភាព សន្តិភាព ការលះបង់ និងសេចក្តីស្រឡាញ់រវាងកូរ៉េទាំងពីរ នៅពេលដែលយើងរៀបចំទិវាយុវជនពិភពលោកឆ្នាំ ២០២៧។
គម្រោងសង់ឈើឆ្កាងធ្វើពីលួសបន្លានេះនឹងដំណើរការរៀងរាល់ថ្ងៃអាទិត្យនៅវិហារខាងលើ ចាប់ពីម៉ោង ១:០០ រសៀល ដល់ម៉ោង ៣:០០ រសៀល ហើយគ្រោងនឹងបញ្ចប់រួច ប្រគល់ជូនសម្តេចប៉ាបឡេអូទី១៤ ក្នុងឱកាសទិវាយុវជនពិភពលោក នៅទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំក្រោយ៕