មេដឹកនាំព្រះសហគមន៍ នៅឥណ្ឌារិះគន់ការបដិសេធរបាយការណ៍សេរីភាពសាសនារបស់រដ្ឋាភិបាល
រដ្ឋាភិបាលឥណ្ឌាបានបដិសេធការរកឃើញនៅក្នុងរបាយការណ៍ឆ្នាំ ២០២៦ របស់គណៈកម្មការសហរដ្ឋអាមេរិកស្តីពីសេរីភាពសាសនាអន្តរជាតិ ចំពេលមានអំពើឃោរឃៅកាន់តែខ្លាំងឡើងប្រឆាំងនឹងគ្រីស្តបរិស័ទជាជនជាតិភាគតិច។
មេដឹកនាំព្រះសហគមន៍កាតូលិកក្នុងប្រទេសឥណ្ឌាបានសម្តែងការខកចិត្ត និងការព្រួយបារម្ភចំពោះការបដិសេធរបស់រដ្ឋាភិបាលឥណ្ឌាចំពោះរបាយការណ៍នេះ ។
របាយការណ៍ប្រចាំឆ្នាំ ២០២៦ អំពីលក្ខខណ្ឌទាក់ទងនឹងសេរីភាពសាសនាក្នុងឆ្នាំ ២០២៥ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់ប្រទេសឥណ្ឌាជា ប្រទេសដែលមានការព្រួយបារម្ភជាពិសេស ពីបទចោទប្រកាន់ថា ចូលរួម និងអត់ឱនចំពោះការរំលោភបំពានសេរីភាពសាសនាជាប្រព័ន្ធ កំពុងបន្ត និងធ្ងន់ធ្ងរ។
របាយការណ៍នេះក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មគោលដៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ឥណ្ឌា និង ស្ថាប័នមួយចំនួន ។
លោកបូជាចារ្យ សេឌ្រិច ប្រាកាហ្វ (Cedric Prakash ) បព្វជិតជេស្វីតម្នាក់នៅ រដ្ឋ ហ្គូចារ៉ាត (Gujarat) ភាគខាងលិច បានប្រតិកម្មចំពោះការបដិសេធរបស់រដ្ឋាភិបាលចំពោះរបាយការណ៍ នេះដោយប្រាប់ EWTN News ថា រដ្ឋាភិបាលឥណ្ឌាស្ថិតក្នុងរបៀបបដិសេធធម្មតារបស់ខ្លួន។
លោកបានចង្អុលបង្ហាញថាអ្វីដែល បានបញ្ជាក់ និងបានបង្ហាញនៅក្នុងរបាយការណ៍ គឺជាការពិតដែលមិនអាចប្រកែកបាន ហើយ មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការចោទប្រកាន់របស់ពួកគេ៕