មរតកវេជ្ជសាស្រ្តដ៏កម្ររបស់ព្រះសហគមន៍កាតូលិកហ្វីលីពីនចាកចេញតែជីវិត

ដូនជី អេវ៉ា ហ្វីដេឡា ម៉ាអាម៉ូ (Sr. Eva Fidela Maamo) ដែលត្រូវបានគេដឹងថា គឺជាវេជ្ជបណ្ឌិតខាងផ្នែកវះកាត់ដ៏ចំណាន បានលាចាកលោកនេះនៅអាយុ៨៥ ឆ្នាំកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ថ្មីៗនេះ ប៉ុន្តែតម្លៃនិងកិត្តិយសព្រមទាំងកិត្តិនាមដូនជីនៅជាប់ជាមួយនឹងព្រះសហគមន៍កាតូលិកនិងប្រជាជនក្រីក្រហ្វីលីពីន ។

ដូនជី អេវ៉ា ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសដែលមានគ្រីស្តបរិស័ទច្រើនជាងគេបំផុតនៅអាស៊ាន ។ ដូនជី ជាសមាជិកនៃក្រុមដូនជីសន្ត St. Paul de Chartres ដែលធ្លាប់បានវះកាត់សង្រ្គោះជីវិតជនក្រីក្រនៅហ្វីលីពីន បានប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកន្លែងដែលគ្មានបន្ទប់វះកាត់ គ្មានស៊ីរ៉ូម និង ឧបករណ៍វេជ្ជសាស្រ្តគ្រប់គ្រាន់ ។

ដូនជីត្រូវបានគេល្បីល្បាញតាំងតែពីទសវត្សរ៍នៃឆ្នាំ ១៩៧០នៅក្នុងភូមិដាច់ស្រយាលមួយក្នុងតំបន់សេប៊ូ ភាគខាងត្បូងប្រទេសហ្វីលីពីន ។ ដូនជី ធ្លាប់បានធ្វើការវះកាត់លើតុឫស្សី ដោយប្រើទឹកដូងជំនួសស៊ីរ៉ូមដើម្បីរក្សាជីវិតអ្នកជំងឺ ពីព្រោះមន្ទីរពេទ្យដែលនៅជិតបំផុតគឺនៅឆ្ងាយរាប់ម៉ោងដោយថ្មើរជើង ហើយត្រូវឆ្លងកាត់ទន្លេជាច្រើន។

បងស្រីត្រូវបានគេប្រសិទ្ធនាមថា ជាអ្នកគ្រូពេទ្យគ្មាស្បែកជើង ហើយតែងតែនៅជាមួយនឹងបងប្អូនជនជាតិភាគតិច។ ក្រៅពីចូលរួមប្រកាសដំណឹងល្អដូនជីក៏បានជួយបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្តជួយសង្រ្គោះជីវិតមនុស្សដល់បងប្អូនជនជាតិភាគតិចទាំងនេះជាច្រើននាក់ផងដែរ ។

ចេញពីសេវាកម្មសង្រ្គោះដែលដំណើរការដោយដូនជីផ្ទាល់ នៅពេលដែលដូនជីលាចាកលោកទៅដូនជីមានអ្នកបន្តវេនសរុប​២៧៤ នាក់ មកពី សហគមន៍ជនជាតិដើមភាគតិចចំនួន ១១០ នៅទូទាំងប្រទេស។

ដូនជីបានលាចាកលោកនេះបាត់ទៅហើយ ប៉ុន្តែស្នាដៃនិងកិត្តិនាមរបស់ដូនជីគឺនៅជាប់នឹងពលរដ្ឋក្រីក្រ ជនជាតិភាគតិច និង ព្រះសហគមន៍កាតូលិក៕

Daily Program

Livesteam thumbnail