មរតកនៃសន្តិភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅតែមានភាពរស់រវើក

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែលជាស្ថានិកនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅលើពិភពលោកមួយនៅក្នុងសតវត្សរ៍ទី២១ បានសោយទិវង្គតទៅមែន ប៉ុន្តែគោលបំណងនៃការចង់បានសន្តិភាពពិភពលោករបស់ទ្រង់នៅតែរស់រវើក។

ជាក់ស្តែងនៅពេលក្នុងពិធីបុណ្យសពរបស់ទ្រង់ មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានជួប លោកវូឡូឌីមៀ ហ្សេឡេនស្គី មេដឹកនាំអ៊ុយក្រែន ដោយមេដឹកនាំទាំងពីរបានបន្ត ពិភាក្សាអំពីក្តីសង្ឃឹមសម្រាប់ "សន្តិភាពយូរអង្វែង"។

ជំនួបកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានធ្វើការពិភាក្សាខ្លីមួយនៅក្នុងវិសាលវិហាបាស៊ីលីកាសន្តសិលា ដោយមេដឹកនាំទាំងពីរបាននិយាយគ្នាក្រៅផ្លូវការ"មួយទល់មួយ" អំពីសន្តិភាពដែលអាចកើតមាននៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោកហ្សេឡេនស្គីបាននិយាយតាមបណ្តាញសង្គម Xថា វាគឺជាជំនួប ដ៏ល្អមួយ។ យើងបានពិភាក្សាគ្នាច្រើនពីមួយទល់មួយ ហើយយើងសង្ឃឹមថាយើងនឹង ទទួលបានលទ្ធផលនៅលើអ្វីគ្រប់យ៉ាងដែលយើងបានខិតខំ ។

មេដឹកនាំ​អ៊ុយក្រែន​បាន​សាទរ​កិច្ចប្រជុំ​កំពូល​តូច​ក្រៅ​ផ្លូវ​ការ​នេះ​ថា​ជា ​និមិត្តរូបមួយ ក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ដែលទ្រង់ជាអ្នកតស៊ូមតិមិនចេះនឿយហត់សម្រាប់សន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក បាននិយាយថា ប្រមុខរដ្ឋទាំងពីរបានពិភាក្សាអំពី "ការការពារជីវិតប្រជាជន បទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌនិង សន្តិភាពដែលអាចទុកចិត្តបាន និងយូរអង្វែង ដែលនឹងការពារសង្រ្គាមមួយផ្សេងទៀតមិនអោយ ផ្ទុះឡើង៕

Daily Program

Livesteam thumbnail