មន្ទីរពេទ្យកាតូលិកនៅទីក្រុងដាកាពង្រីកការថែទាំអ្នកជំងឺដោយមិនរើសអើង
មន្ទីរពេទ្យសន្ត យ៉ូហាន វីយ៉ាណេ ( St. John Vianney) ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស បានកំពុងតែពង្រីកសេវាកម្មថែទាំងអ្នកជំងឺសង្រ្គាះបន្ទាន់ដោយមិនរើសអើង។
លោក ម៉ូហាម៉ាត់ ណាឌីម (Mohammad Nadim) ដែលជាឥស្លាមម្នាក់ បាននិយាយថា មន្ទីរពេទ្យនេះ គឺជាកន្លែងព្យាបាល និងធានាការរស់ឡើងវិញរបស់លោកនិងអ្នកដទៃនៅពេលពួកគេមានជំងឺ។
លោកបានអះអាងថា “ការព្យាបាលនៅមន្ទីរពេទ្យ នេះគឺល្អ ហើយលោក និងសមាជិកគ្រួសារ ក៏ដូចជាពលរដ្ឋនានា តែងតែទៅទទួលបានការព្យាបាលជាប្រចាំពីមន្ទីរពេទ្យនេះ។
សព្វថ្ងៃនេះ មន្ទីរពេទ្យ យ៉ូហាន វីយ៉ាណេ ជាមន្ទីរពេទ្យដែលមមាញឹកបំផុត និងមានអ្នកជំងឺច្រើន បំផុតមួយរបស់ទីក្រុងដាកា។
នៅក្នុងស្ថានភាពនេះ មន្ទីរពេទ្យដែលដំណើរការនិងគ្រប់គ្រងដោយព្រះសហគមន៍កាតូលិក បានកំពុងតែពង្រឹងនិងពង្រីកសកម្មភាពថែទាំងអ្នកជំងឺសង្រ្គាះបន្ទាន់បន្ថែម។
គម្រោងនេះជាការ បោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងការពង្រឹងសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យដើម្បីធានា សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការសង្រ្គោះនិងថែទាំក៏ដូចជា ជួយសង្គ្រោះជីវិតដល់អ្នកជំងឺនៅក្នុងរដ្ឋធានីបង់ក្លាដែស។
ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៩ មន្ទីរពេទ្យនេះទទួលបានការជឿទុកចិត្តជាបន្តបន្ទាប់ពីសហគមន៍ជុំវិញ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម៕