មនុស្សរាប់លាននាក់កំពុងតែអធិដ្ឋានជូនកុមារដែលកំពុងរងទុក្ខនានា
មនុស្សរាប់លាននាក់កំពុងអធិស្ឋានសម្រាប់កុមារដែលកំពុងរងទុក្ខនៅពេលដែលទទួលការអញ្ជើញពីសម្តេចប៉ាបឡេអូទី១៤។
សេចក្តីប្រកាសព័ត៌មានមួយដោយបណ្តាញអធិស្ឋានទូទាំងពិភពលោករបស់សម្តេចប៉ាប ដែលរៀបចំគំនិតផ្តួចផ្តើមអធិស្ឋានជាមួយសម្តេចប៉ាប បាននិយាយថា សម្តេចប៉ាបឡេអូ កំពុងពរកុមារដែលកំពុងរងទុក្ខនៅក្នុងចិត្តរបស់ព្រះអង្គ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យ គ្រីស្តូបាល ហ្វុន (Cristóbal Fones) នាយកបណ្តាញអធិស្ឋានទូទាំងពិភពលោករបស់សម្តេចប៉ាប បានមានប្រសាសន៍ថា “ការអធិដ្ឋានធ្វើឱ្យយើងពោរពេញដោយក្តីសង្ឃឹមដោយដឹងថាមនុស្សជាង ២០ លាននាក់នៅក្នុងប្រទេសជាង ៩០កំពុងចូលរួមក្នុងការអធិស្ឋាន។
យោងតាមអង្គការសុខភាពពិភពលោក កុមារ និងក្មេងជំទង់ប្រហែល ៤០០.០០០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យវាក្លាយជាមូលហេតុចម្បងមួយនៃការស្លាប់របស់ទារក និងក្មេងជំទង់។
អង្គការយូនីសេហ្វ (UNICEF) ដែលជាទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ និយាយថា កុមារ និងក្មេងជំទង់ជាង ២,១ ពាន់លាននាក់ដែលមានអាយុក្រោម ២០ ឆ្នាំ រងផលប៉ះពាល់ដោយជំងឺរ៉ាំរ៉ៃ ឬស្ថានភាពសុខភាពរយៈពេលវែង ហើយ កុមារប្រហែល ១ លាននាក់ដែលមានអាយុក្រោម ២០ ឆ្នាំបានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺទាំងនេះ៕