មណ្ឌលសកម្មភាពកាតូលិក៤បានប្រមូលផ្តុំយុវជន រិះគិតអំពីភាតរភាព

យុវ័ននិងយុវតីសរុបចំនួន ១១៩ នាក់មកពីស្ថាប័ននិងមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកចំនួន៤នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រមូលផ្តុំគ្នានៅមណ្ឌលសកម្មភាពមួយនៅព្រះសហគមន៍នាទីក្រុង យ៉ូកយ៉ាកាតា ដើម្បីរិះគិតអំពីភាតរភាព។

ពួកគេត្រូវបានគេដឹងថា គឺជាមណ្ឌលសកម្មភាពចំណុះឲ្យក្រុមសន្តអាឡូយស៊ូស (Saint Aloysius) នៅក្នុងតំបន់ជ្វារបស់ប្រទេសឥណ្ឌូនេស៊ី។

ពួកគេបាន ប្រមូលផ្តុំគ្នាចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ នៅអគារអន្តេវាសិកដ្ឋានទេវវិទ្យាល័យ សន្តអឡូយស៊ូស ក្នុងទីក្រុងយូកយ៉ាកាតា (Yogyakarta)។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុង គោលបំណងពង្រឹងទំនាក់ទំនងក្នុងចំណោមយុវជន និងពង្រឹងតម្លៃស្នូលរបស់ក្រុមជំនុំគឺភាតរភាព សេចក្តីស្រឡាញ់ និងសន្តិភាព។

ការជួបជុំនេះបានបើកកម្មវិធីជាមួយនឹងសកម្មភាពណែនាំ និងកសាងក្រុមដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកចូលរួមមកពីស្ថាប័នផ្សេងៗគ្នាឱ្យស្គាល់គ្នា ហើយ កម្មវិធីនេះមានបំណងបង្កើតកន្លែងសម្រាប់អន្តរកម្មក្នុងចំណោមយុវជននិងយុវតីស្វែងយល់ពីរបៀបចែករំលែក និងជួយគ្នា ផងដែរ៕

Daily Program

Livesteam thumbnail