ភូមិភាគសានស៊ី ស្វាគមន៍អ្នកបម្រើអាសនៈថ្មីបីរូប

ព្រះសហគមន៍កាតូលិកភូមិភាគចាងស៊ី ក្នុងខេត្តសានស៊ី ប្រទេសចិន បានប្រារព្ធពិធីតែងតាំងអ្នកបម្រើអាសនៈនៃព្រះសហគមន៍បីរូប កាលពីដើមខែកុម្ភៈថ្មីៗនេះ នៅព្រះវិហារប្រចាំភូមិភាគចាងស៊ីផ្ទាល់។

អ្នកបម្រើអាសនៈថ្មីដែលទើបតែងតាំងទាំងបីរូបគឺ យុវជន ចាង ហាវរ៉ាន (Zhang Haoran) យុវជន វ៉ាង ជីន (Wang Jin) និង លីវ ស៊ាវហេង (Liu Xiaoheng)។

ពិធីតែងតាំងនេះត្រូវបានដឹកនាំនិងប្រារព្ធឡើងដោយលោកអភិបាល ឌីង លីងប៊ីន (Ding Lingbin) អភិបាលនៃព្រះសហគមន៍កាតូលិកចាងស៊ី និង លោក បូជាចារ្យប្រចាំភូមិភាព១១រូប ។

ពិធីនេះក៏មានការចូលរួមពីសំណាក់គ្រីស្តបរិស័ទ  សមាជិកគ្រួសារ និងមិត្តភក្តិរបស់យុវជនទាំងបីរូប ប្រមាណជា ៥០០ នាក់ ។​

លោកអភិបាលបានរំលឹកដល់យុវជនដែលទើបតែងតាំងថ្មី អោយពង្រឹងការឈ្វេងយល់ពីព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីពួកគេត្រូវបានត្រាស់ហៅឱ្យបម្រើនៅអាសនៈ ប្រកាសដំណឹងល្អ រៀបចំអំណោយ និងចែកចាយព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូ ។

លោកអភិបាលបានលើកទឹកចិត្តយុវជនទាំងបីឱ្យរក្សាជំនឿឲ្យរឹងមាំ រស់នៅដោយភាពរាបទាប និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះគ្រីស្តតាមរយៈការផ្សព្វផ្សាយ និងការបម្រើ៕

Daily Program

Livesteam thumbnail