ព្រះសហគមន៍ឥណ្ឌា​បើកបណ្តុះបណ្តាល​សិស្ស​គ្រីស្តបរិស័ទ​នូវកម្មវិធីត្រៀមប្រឡងចូលការងារដ្ឋ

អគ្គអភិបាលនៃព្រះសហគមន៍ផុនឌីកឆ័រី (Pondicherry) និង គូដាល័ (Cuddalore) ក្នុងរដ្ឋតាមីលណាឌូ នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា បាន​បើក​កម្មវិធី​បណ្តុះបណ្តាលត្រៀមកម្មវិធីប្រឡងចូលបម្រើការងារដ្ឋ ជូនសិស្ស ឲ្យត្រៀមប្រឡងក្រមខណ្ឌបម្រើការងាររដ្ឋ។

ការ​បង្កើត​សាលា​បណ្តុះបណ្តាល​បំណិននេះ គឺដើម្បី​លើកទឹកចិត្ត​ក្មេងៗ​ឲ្យ​បន្ត​អាជីព​ក្នុង​វិស័យ​សេវា​រដ្ឋបាលស៊ីវិលនៅក្នុងប្រទេស។

កម្មវិធី​នេះ​មាន​គោលបំណង​ណែនាំ​សិស្សចាប់ពី​ថ្នាក់​ទី ៦ តទៅ ដោយ​ផ្តោត​លើ​អាជីព​សេវា​ស៊ីវិល​សាធារណៈរយៈពេល​វែង។

កម្មវិធីនេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​សាលា​បណ្តុះបណ្តាល ខណៈដែលគេដឹងថា ការប្រឡង​ប្រចាំខែ​នឹង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​វាយតម្លៃ​វឌ្ឍនភាព ហើយ​សិស្ស​ដែល​ទទួលបាន​និទ្ទេស​ខ្ពស់​នឹង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់។

សាលា​បណ្តុះបណ្តាល​នេះ​ត្រូវបាន​សម្ពោធ​រួមគ្នា​ជាមួយ​នឹង​ទិវា​ប្រចាំឆ្នាំ​នៃ​វគ្គសិក្សា​មូលដ្ឋាន​របស់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាអធិបតីដោយអគ្គអភិបាល ហ្រ្វង់ស៊ី កាលីស (Francis Kalist)  នៃព្រះសហគមន៍ ផុនឌីកឆ័រី និង គូដាល័ ដែលបានលើកទឹកចិត្តសិស្សឱ្យរៀបចំខ្លួនជាប្រព័ន្ធ និងចូលទៅ ប្រឡងប្រជែងដោយមានទំនុកចិត្ត៕

Daily Program

Livesteam thumbnail