ព្រះសហគមន៍កាតូលិកមានអភិបាលសរុប៥ ៥២៥ នាក់
ការិយាល័យស្ថិតិកណ្តាលនៃរដ្ឋលេខាធិការដ្ឋានសន្តអាសនៈបានអះអាងថា តាមការកត់ត្រាដល់ឆ្នាំ២០២៤ព្រះសហគមន៍កាតូលិកមានលោកអភិបាលសរុប ៥ ៥២៥ នាក់ ។ នេះបើតាមការចុះផ្សាយរបស់វ៉ាទីកង់ ។
ប្រភពដដែលបានអះអាងថា ក្រៅពីនោះព្រះសហគមន៍កាតូលិកមានលោកបូជាចារ្យសរុប ៤០៧ ៤២១ នាក់ អ្នកបម្រើសាសនាសរុប៤៦៥ ០៤៨ នាក់ និង អ្នកបម្រើអាសនៈអចិន្រ្តៃយ៍សរុប ៥២ ១០២ នាក់ ។
ប្រភពដដែលបានបន្តថា ជាទូទៅនៅក្នុងចំណោមគ្រិស្តបរិស័ទ២៥៧ ០០០ នាក់ គឺស្ថិតក្រោមការគង្វាលដោយលោកអភិបាលម្នាក់ ។
ចំនួនលោកអភិបាលនៅអាស៊ីមានកំណើនកើនឡើង៣,៣ភាគរយ នៅអាហ្វ្រិកមានកំណើន២,៦ភាគរយ អូសេអានីមានកំណើន១,៥ភារយ អាមេរិកគឺមាន ១,៣ភាគរយ ហើយអឺរ៉ុប គឺត្រឹម ១,១ភាគរយ ។
សម្រាប់លោកបូជាចារ្យវិញ គឺមានកំណើត៤២៥ នាក់ ៕