ព្រះវិហារនៅភាគខាងត្បូងប្រទេសលីបង់រងការវាយប្រហារ

តាមរយៈសេចក្តីរាយការណ៍ព័ត៌មានកាលពីសប្តាហ៍មុនពីព្រះវិហារនៅតំបន់ចុងបូព៌ានៃពិភពលោក ពោលគឺស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ព្រះវិហារមួយកន្លែងនៅទីនោះបានរងនូវការវាយប្រហារ។

ប្រភពដដែលបានរាយការណ៍ថា ព្រះវិហារនិងអតីតសាលាអប់រំជំនឿមួយដែលធ្លាប់គ្រប់គ្រងដោយក្រុមដូនជី សាលវ៉ាទ័រ (Salvatorian Sisters) ត្រូវបានវាយប្រហារដោយកងកម្លាំងយោធាអ៊ីស្រាអែល​។

ប្រភពដដែលបានបន្តថា ការវាយប្រហារនេះ មិនមែនជាការវាយប្រហារលើកដំបូងនោះទេ ទីនោះក៏ធ្លាប់រងការវាយប្រហារពីមុនមកដែរនៅក្នុងអំឡុងឆ្នាំ២០២៤។​

ទីនោះត្រូវបានគេដឹងថា ត្រូវបាន ចុះបញ្ជីជាតំបន់បេតិកភណ្ឌវប្បធម៌លីបង់ ហើយបាន រងគ្រោះព្រោះតែដោយសារការជាប់គាំងក្នុងការបាញ់ប្រហារគ្នារវាងក្រុមប្រដាប់អាវុធហេបូឡា និងកងទ័ពអ៊ីស្រាអែល។

ក្រោយរងគ្រោះប្រជាជនលីបង់ជាច្រើននិយាយថា នេះគឺជាការប៉ុនប៉ងមួយដើម្បីធានាថា ជនស៊ីវិលមិនអាចត្រឡប់មកទីនោះ បានវិញ។

ក្រុមប្រឹក្សាលោកអភិបាល កាតូលិក នៅប្រទេសលីបង់បានចេញសារជាបន្តបន្ទាប់ ហើយក៏បានរំលឹកជាបន្តបន្ទាប់ថា ព្រះវិហារ សាលារៀន និងផ្ទះសម្បែងមិនមែនគ្រាន់តែជាថ្មនោះទេ ការវាយប្រហារកន្លែងទាំងនេះគឺការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

ក្រុមប្រឹក្សានេះកំពុងអំពាវនាវដល់រដ្ឋាភិបាលលីបង់ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យការពារជនស៊ីវិល ទ្រព្យសម្បត្តិរបស់ពួកគេ និងស្ថាប័នសាសនារបស់ពួកគេ៕

Daily Program

Livesteam thumbnail