ព្រះវិហារកាតូលិកនៅរដ្ឋអូឌីសា ភាគខាងកើតប្រទេសឥណ្ឌាត្រូវហ្វូងមនុស្សមួយក្រុមបំផ្លាញ

ព្រះវិហារកាតូលិកមួយកន្លែងនៅក្នុងរដ្ឋអូឌីសា (Odisha) ភាគខាងកើតប្រទេសឥណ្ឌាត្រូវបានក្រុមអ្នកភូមិមួយក្រុមលុកលុយនិងបំផ្លាញដោយការប្រមាថកាលពីថ្ងៃទី០៣ ខែមីនា។

ព្រះវិហារមួយកន្លែងនេះត្រូវបានគេដឹងថា គឺនៅក្នុងភូមិ ដេនហ្គាសាហ្គី ( Dengasargi) ស្រុក រ៉ាយ៉ាហ្គាដា (Rayagada )នៅក្នុងរដ្ឋខាងលើ។

ក្រុមអ្នកភូមិ មួយក្រុមបានប្រមូលផ្តុំគ្នានៅម៉ោងប្រហែល ៧ យប់ថ្ងៃនោះ ហើយទាមទារឱ្យគ្រួសារកាតូលិកចំនួនបីដែលរស់នៅក្នុងភូមិចេញពីលំនៅស្ថានរបស់ពួកគេ។

លោកបូជាចារ្យ អាបេត កុមារ ខូរ៉ា ( Abed Kumar Khura) នៃព្រះសហគមន៍កាតូលិកនៅភូមិនោះអះអាងថា នៅពេលដែលការគំរាមនេះធ្វើឲ្យគ្រីស្តបរិស័ទមួយគ្រួសារនោះភ័យខ្លាច ពួកគេខ្លាចមិនហ៊ានចេញពីផ្ទះ រួចពួកគេក៏បានទៅហ៊ុំព័ទ្ធព្រះវិហារមួយនៅក្នុងភូមិហើយបំផ្លាញ អាសនៈ និងឈើឆ្កាង ហើយប្រមូលវត្ថុសក្ការៈ រួមទាំងសម្លៀកបំពាក់របស់បូជាចារ្យ ព្រះគម្ពីរ និងវត្ថុសាសនាផ្សេងទៀតដុតចោល។

បន្ទាប់ពីហេតុការណ៍កើតឡើង ប៉ូលីសត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសណ្តាប់ធ្នាប់ ហើយបានប្រើប្រាស់ នឹងដោះស្រាយបញ្ហានោះដោយផ្អែកលើច្បាប់៕

Daily Program

Livesteam thumbnail