ពលរដ្ឋអ៊ីតាលីខ្លះកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងកម្មវិធីជំនួយអត្តឃាតជន
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា នៅប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុនមានប្រជាជនមួយចំនួនធ្វើយុទ្ធនាការប្រឆាំងនឹងការធ្វើអត្តឃាតដោយមានជំនួយពីអ្នកដទៃ។
ប្រភពដដែលបានបន្តថា យុទ្ធនាការនេះ គឺត្រូវបានគេហៅថា «កុំសម្លាប់ខ្ញុំ» ដោយអ្នកចូលរួមបានរៀបចំរទេះទំនេរតម្រៀបគ្នា នៅទីលានប្រជាជន ដែលជាកន្លែងដ៏ល្បីល្បាញ និងអស្ចារ្យបំផុតមួយរបស់ទីក្រុងរ៉ូម ។
យុទ្ធនាការនេះជាគំនិតផ្តួចផ្តើមដែលថ្កោលទោសចំពោះសកម្មភាពដែលគាំទ្រឲ្យមានការសម្រេចចិត្តធ្វើអត្តឃាត ដោយមានជំនួយពីនរណាម្នាក់។
ទីនោះនៅពេលនេះបានកំពុងតែក្លាយជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងការធ្វើអត្តឃាតដោយមានជំនួយនៅក្នុងប្រទេសអ៊ីតាលី ស្របពេលដែលសេចក្តីព្រាងច្បាប់ឲ្យមានអំពើអត្តឃាត ដែលកំពុងពិចារណានៅក្នុងព្រឹទ្ធសភាអ៊ីតាលី៕