ប្រមុខការទូតសន្តអាសនៈ ថ្លែងថា បណ្តារដ្ឋនានាគួរតែបោះបង់ចោលអាវុធនុយក្លេអ៊ែរ

នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំពេញអង្គលើកទី ៧០ នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) ដែលជាលេខាធិការទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ បានអំពាវនាវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរប្រកបដោយការទទួលខុសត្រូវ។

លោកអគ្គអភិបាលបានសង្កត់ធ្ងន់ថា រដ្ឋនានាគួរបោះបង់កម្មវិធីអាវុធប្រល័យលោកមួយនេះ ហើយរិះគិតអ្វីដែលជាគុណតម្លៃរបស់មនុស្សជាតិ។

លោកបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាពគឺជារឿងដែលអាចធ្វើទៅបាន ជាពិសេស ក្នុងការឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកំពុងកើនឡើង ហើយវាគឺជាឧទាហរណ៍ដ៏សំខាន់មួយដែលបង្ហាញថា វឌ្ឍនភាពវិទ្យាសាស្ត្រអាចត្រូវបានប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

លោកបានបន្តថា ការប្រើប្រាស់ឧបករណ៍ទាំងនេះប្រកបដោយការទទួលខុសត្រូវ គឺភ្ជាប់មកជាមួយនូវការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវដែលមិនអាចចរចាបាន ឬមិនអាចគេចវេះបានឡើយ ដូចជា៖ ការធានាថាកម្មវិធីអភិវឌ្ឍន៍នានាមិននាំឱ្យមានការទទួលបានអាវុធនុយក្លេអ៊ែរ ការការពារទីតាំងនានាក្នុងអំឡុងពេលមានសង្គ្រាម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយមានការយល់ដឹងអំពីហានិភ័យពាក់ព័ន្ធ និងអនុវត្តតាមស្តង់ដារសុវត្ថិភាពដ៏ត្រឹមត្រូវ៕

Daily Program

Livesteam thumbnail
khmer popup image