ប្រមុខការទូតសន្តអាសនៈបំពេញទស្សនៈកិច្ចនៅឥណ្ឌា

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ បានកំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ ដើម្បី ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

គណនីបណ្តាញសង្គមផ្លូវការ X របស់សន្តអាសនៈបានអះអាងថា លោកអគ្គអភិបាល បានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃទី ១៣ ហើយនឹងបន្តបេសកម្មការទូតនៅប្រជាជាតិដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនេះដល់ថ្ងៃទី ១៩ ខែកក្កដា ឯណោះ។

តាមការប្រកាសដ៏ខ្លីនោះបានឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង សន្តអាសនៈនិងសាធារណរដ្ឋឥណ្ឌា។

មកដល់ពេលនេះ គ្រិស្តបរិស័ទដែលមានជំនឿលើព្រះគ្រិស្តនិងព្រះនាងម៉ារីពោលគឺព្រះសហគមន៍កាតូលិកមានប្រមាណជា ២ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបើនិយាយអំពីចំនួន គឺប្រមាណជា ២៣ លាននាក់ដែរ៕

Daily Program

Livesteam thumbnail