បេសកជនសម្តេចប៉ាបឡេអូទី១៤ ប្រកាសបើកកិច្ចប្រជុំពេញអង្គ FABC

លោកកាឌីណាល់ អូស្វាល ហ្គ្រាសៀស (Oswald Gracias) បេសកជនរបស់សម្តេចប៉ាបឡេអូទី១៤ បាន ប្រកាសបើកកិច្ចប្រជុំពេញអង្គ FABC លើកទី១២ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់អំពីការកសាងសន្តិភាពតាមរយៈការសន្ទនា ការផ្សះផ្សា និងភាតរភាព។

នៅក្នុងឱកាសនោះ លោកកាឌីណាល់បានមានប្រសាសន៍ថា បេសកកម្មរបស់ព្រះសហគមន៍គឺនាំមនុស្សមកជួបជុំគ្នា លើកកម្ពស់ការផ្សះផ្សា និងក្លាយជាឧបករណ៍នៃសន្តិភាព។ លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកថា៖

"បេសកកម្មរបស់យើងគឺក្លាយជាអ្នកកសាងស្ពាន ដូច្នេះយើងត្រូវបានអំពាវនាវឱ្យក្លាយជាអ្នកកសាងស្ពាននៃសង្គមនេះ"។

លោកកាឌីណាល់ក៏បានសង្កត់ធ្ងន់អំពីបញ្ហានៃការរីករាលដាលនៃកូវីដ-១៩ បញ្ហាសង្គ្រាម និងអំពើហិង្សា និងបញ្ហាជំនឿផងដែរ។ ពិធីបើកនេះត្រូវបានគេដឹងថា មានការចូលរួមពីកាឌីណាល់មកពីហុងកុង ទីម័រខាងកើត អស់លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទជាង ១០០ នាក់។

Daily Program

Livesteam thumbnail