បូជាចារ្យវៀតណាមមួយរូបនឹងត្រូវតែងតាំងជាមរណៈសាក្សីនៃជំនឿនិងការការពារជនក្រីក្រ

ព្រះសហគមន៍កាតូលិកនៅវៀតណាមកំពុងរៀបចំអបអរសាទរការតែងតាំងជាបូជាចារ្យ ហ្វ្រង់ស៊ីស ហ្សាវីយេ ជុង ប៊ូ ឌៀប ( Francis Xavier Truong Buu Diep ) ជាមរណៈសាក្សី ដោយសារតែការលះបង់របស់លោកដើម្បីជំនឿនិងជនក្រីក្រ។

ពិធីនេះគ្រោង នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលធម្មយាត្រា  តាក់សេ (Tac Say) នៅភាគខាងត្បូងប្រទេសវៀតណាម។

លោក កាឌីណាល់ ល្វីស អេនតូនីញ៉ូ តាក្លេ (Cardinal Luis Antonio Tagle) អនុរដ្ឋមន្រ្តីក្រសួងប្រកាសដំណឹងល្អ នឹងធ្វើជាអធិបតីក្នុងពិធីនេះក្នុងនាមជាតំណាងរបស់សម្តេចប៉ាប ឡេអូទី១៤​ ។

លោកបូជាចារ្យត្រូវបានគេដឹងថា បានកើត នៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៨៩៧  នៅខេត្ត អានយ៉ាង ។ លោកបានធំធាត់ នៅក្នុងគ្រួសារកសិករកាតូលិក ហើយបានចូលសិក្សានៅសាលាព្រះសហគមន៍ តាំងពីវ័យក្មេង។

បន្ទាប់ពីទទួលការតែងតាំងជាបូជាចារ្យ នៅឆ្នាំ ១៩២៤ លោក បានបម្រើការងារនៅប្រទេសកម្ពុជាមុនពេលត្រឡប់ទៅប្រទេសវៀតណាមវិញ ជាកន្លែងដែលលោកត្រូវបានតែងតាំងជាបូជាចារ្យនៃព្រះសហគមន៍ តាក សេ ក្នុងឆ្នាំ ១៩៣០។

លោកបូជាចារ្យត្រូវបានគេដឹងថា ជាអ្នកដែលប្រកាសដំណឹងល្អ ហើយនៅជាមួយនឹងអ្នកក្រីក្រ អ្នកជំងឺ កុមារ និងជនរងគ្រោះនៃសង្គ្រាម និងភាពចលាចលក្នុងសង្គម។ លោកត្រូវបានគេចងចាំថាជាបូជាចារ្យដែលស្វាគមន៍មនុស្សគ្រប់គ្នាដោយមិនគិតពីសាសនា ជនជាតិ ឬនិន្នាការនយោបាយឡើយ ហើយលោកបានទទួលមរណៈភាពនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ១៩៤៦ នៅក្នុងស្ថានភាពអសិ្ថរភាពនៃសង្រ្គាមលោកលើកទី២ ។

ក្រោយការស្លាប់អ្នកខ្លះថា លោកស្លាប់ដោយនយោបាយ ខ្លះដោយជំនឿ ប៉ុន្តែតាមការស្រាវជ្រាវជាបន្តបន្ទាប់គេជឿថា លោកមិនពាក់ព័ន្ធនឹងនយោបាយឡើយ ហើយក៏គ្មានពាក់ព័ន្ធនឹងចលនា កុម្មុយនិស្តឥណ្ឌូចិនដែរ ពោលគឺបាត់បង់ជីវិតព្រោះតែជីវិតដើម្បីការពារជនក្រីក្រ ទើបមានការស្នើសុំតែងតាំងលោក ជាមរណៈសាក្សីមួយរូប៕

Daily Program

Livesteam thumbnail