បុរីវ៉ាទីកង់ រៀបចំសិក្ខាសាលាស្តីពី AI និងតម្លៃសីលធម៌
វ៉ាទីកង់ញូវបានរាយការណ៍ថា លេខាធិការដ្ឋានសម្រាប់សេដ្ឋកិច្ច និងការិយាល័យការងាររបស់បុរីវ៉ាទីកង់ បានរៀបចំព្រឹត្តិការណ៍មួយស្តីពីសក្តានុពល និងបញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត ដោយមាន «ការកោតសរសើរ និងការលើកទឹកចិត្ត» ពីសម្តេចប៉ាប។
ប្រភពដដែលបានឲ្យដឹងថា កម្មវិធីនេះគឺជាសិក្ខាសាលាដែលផ្តោតសំខាន់នៅលើ «សក្តានុពល និងបញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត» ហើយរៀបចំកាលពីថ្ងៃចន្ទ ទី ២ ខែមីនា នៅទីក្រុងរ៉ូម។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយលោកសាស្រ្តាចារ្យ ប៉ាស្កាល់ ប៉់ាសាឡាកា (Pasquale Passalacqua) នាយកនៃលេខាធិការដ្ឋានសេដ្ឋកិច្ចនិងការិយាល័យការងារនៃសន្តអាសនៈ និង មានវាលគ្មិន សំខាន់ៗដូចជា លោកអភិបាល ប៉ូល ទីហ្គេ (Paul Tighe) អ្នកទទួលខុសត្រូវនៃលេខាធិការដ្ឋានវវប្បធម៌និងអប់រំ និង អ្នកជំនាញជាច្រើនរូបទៀត ។
លោកបានកត់សម្គាល់ថា ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗមិនកើតឡើងនៅក្នុងលំហអព្យាក្រឹតទេ ប៉ុន្តែត្រូវបានភ្ជាប់ជាមួយនឹង “ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សម្ពាធពាណិជ្ជកម្ម និងមហិច្ឆតាផ្ទាល់ខ្លួន”។
ប្រឈមមុខនឹងភាពស្មុគស្មាញបែបនេះ លោកអភិបាលបានលើកទឹកចិត្តឲ្យអ្នកចូលរួមគិតដោយ ប្រាជ្ញានិងសេចក្តីស្រលាញ់ ដើម្បីរិះគិតនិងកំណត់ចំណុចសំខាន់ដែលមនុស្សជាតិត្រូវការបំផុតនាពេលបច្ចុប្បន្ន៕