បុព្វជិតកាតូលិកនៅលីបង់អំពាវនាវឱ្យមានសន្តិភាព
ខណៈពេលដែលអំពើហិង្សាផ្ទុះកាន់តែខ្លាំងឡើងនៅទូទាំងមជ្ឈិមបូព៌ា ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសលីបង់បានចេញសេចក្តីអំពាវនាវជាថ្មីឲ្យមានសន្តិភាព ដោយព្រមានថាសង្រ្គាមវាបានកំពុងតែ គំរាមកំហែងដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងស្ថិរភាពនៃតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ថ្នាក់ដឹកនាំព្រះសហគមន៍នៅក្នុងប្រទេសនេះ បានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន និងលើហានិភ័យនៅក្នុងតំបន់។
ប្រភពដដែលបានបន្តថា តំបន់នេះ អាចធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយជាមួយនឹងផលវិបាកកាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាជន។
ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកក៏បាន គូសបញ្ជាក់ពីទុក្ខវេទនាកាន់តែខ្លាំងឡើងរបស់ជនស៊ីវិល ជាពិសេសជនរងគ្រោះស្លូតត្រង់ និងគ្រួសារដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួនពីផ្ទះរបស់ពួកគេ ខណៈដែលជម្លោះនៅតែបន្តកាន់តែខ្លាំងឡើង។
ពួកគេបានសង្កត់ធ្ងន់ថាផលវិបាកមនុស្សធម៌នៃអំពើហិង្សាកំពុងកាន់តែអាក្រក់ទៅៗ ដែលធ្វើឱ្យសហគមន៍ជាច្រើនកំពុងតស៊ូជាមួយនឹងការផ្លាស់ទីលំនៅ អសន្តិសុខ និងការលំបាកសព្វយ៉ាង៕