នៅភាគខាងត្បូងឥណ្ឌា​គ្រីស្តបរិស័ទរៀបចំកម្មវិធីបរិច្ចាកឈាមស្របគ្នានឹងបុណ្យហែរស្លឹក

គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកមួយក្នុងទីក្រុង ថានចាវួរ (Thanjavur ) នៅភាគកណ្តាលនៃអគ្គភូមិភាគនៅរដ្ឋតាមីលណាឌូ នៃ ប្រទេសឥណ្ឌា​បានរៀបចំយុទ្ធនាការបរិច្ចាកឈាមនៅស្របគ្នានឹងពិធីបុណ្យហែរស្លឹកកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦។​

កម្មវិធីនេះត្រូវបានគេដឹងថា បានដឹកនាំដោយ លោក ធី សាហ្គាយ៉ារ៉ា (T. Sagayaraj) អភិបាលនៃព្រះសហគមន៍នេះផ្ទាល់ ។

នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីសម្គាល់ការបូជារបស់ព្រះយេស៊ូ និងលើកទឹកចិត្តគ្រីស្តបរិស័ទ ឱ្យបង្ហាញជំនឿរបស់ពួកគេតាមរយៈសកម្មភាពមនុស្សធម៌និងសង្រ្គោះអ្នកដ៏ទៃ ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយចលនាសាម៉ារីតាន់ ដែលជាសមាគមសាសនានៅក្នុងព្រះសហគមន៍កាតូលិកដែលសម្របសម្រួលសកម្មភាពផ្សព្វផ្សាយ និងសកម្មភាពខាងវិញ្ញាណផ្សេងៗ។

លោកអភិបាលបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះជាស្មារតីបង្ហាញពីចលនា "សាម៉ារីតាន់ល្អ"  ដែលជាសកម្មភាពដ៏ថ្លៃថ្នូ ដែលយើងអាចជួយសង្រ្គោះជីវិតអ្នកដ៏ទៃបាន៕

Daily Program

Livesteam thumbnail