នៅក្នុងរយៈពេល១ឆ្នាំសម្តេចប៉ាបឡេអូបានចេញសារអំពាវនាវអំពីសន្តិភាព៤០០ដង
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងរយៈពេល១ឆ្នាំពេញក្រោយពេលដែលទ្រង់ត្រូវបានត្រាស់ហៅជាសម្តេចប៉ាបឡេអូទី១៤បម្រើព្រះសហគមន៍កាតូលិកមកនេះ ទ្រង់បានចេញសារអំពាវនាវស្វែងរកសន្តិភាពមិនតិចជាង៤០០ដងឡើយ។
ក្រៅពីនោះសសម្តេចប៉ាបឡេអូក៏នៅបញ្ចេញសារអំពាវនាវឲ្យមានការផ្សះផ្សារ សារដែលពាក់ព័ន្ធនឹងការកាត់រំសាយអាវុធ និង សារជំរុញឲ្យភាគីជម្លោះនានាបញ្ចប់ការបង្ហូរឈាម។
សារចុងក្រោយខួបនៃការត្រាស់ហៅគម្រប់១ឆ្នាំកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានគេដឹងថា គឺជាសារដែលទ្រង់អំពាវនាវឲ្យពិភពលោកគ្មានអាវុធ ដែលជាចក្ខុវិស័យរបស់ទ្រង់ឆ្ពោះទៅរកសន្តិភាព។
សាររបស់សម្តេចប៉ាបគឺភាគច្រើនជាសេចក្តីរាយការណ៍អំពីផលនៃសង្រ្គាម និង ការលាតត្រដាងនូវសេចក្តីប្រាថ្នាសម្រាប់ការផ្សះផ្សាក្នុងសង្គ្រាមទាំងនោះ ។
សម្តេចប៉ាបឡេអូតែងតែបានមានបន្ទូល ថា លើកទឹកចិត្តឲ្យមនុស្សជាតិមានសេចក្តីសង្ឃឹម លើកកំពស់សេចក្តីស្រលាញ់ និង ចំណងភាតរភាព ដែលអាចនិយាយបានថា ជាមនោគមវិជ្ជាសន្តិភាព ពីព្រោះសង្រ្គាមគឺមានតែអ្នកចាញ់ ហើយរកអ្នកឈ្នះមិនឃើញឡើយ៕