តើ ព្រះរាជសង្ហារ និង បាវចនាសម្តេចប៉ាប ឡេអូ ទី ១៤ ជាអ្វី?

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះរាជសង្ហារនិងបាវចនារបស់សម្តេចប៉ាប ឡេអូទី១៤ បានចេញហើយ។
ប្រភពដដែលបានផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ថា ទាំងព្រះរាជសង្ហារនិងបាវចនារបស់ទ្រង់ គឺឆ្លុះបញ្ចំងយ៉ាងច្បាស់ពីឫសគល់នៃជំនឿរបស់ទ្រង់ ដែលចេញពីសន្តអូហ្គូស្ទីន ( Augustinian)។
ព្រះរាជសង្ហាររបស់ទ្រង់គឺបញ្ជាក់នូវអត្ថន័យនៃការបម្រើនិងគង្វាលព្រះសហគមន៍តាមលំអានរបស់សន្តអូហ្គូស្ទីន ។ ទំាងពណ៌ទាំងអក្សរនិងក្បាច់ក្បូរនៃព្រះសង្ហារនេះ គឺសុទ្ធតែតំណាងឲ្យបទពិសោធន៍នៃការកែប្រែចិត្តគំនិតរបស់សន្តអូហ្គូស្ទីន។
ដោយឡែកបាវចនាវិញ ក៏ត្រូវបានសម្តេចប៉ាបបានជ្រើសរើសបាវចនាដែលឆ្លុះបញ្ចាំងពីប្រពៃណីតាមសន្តអូហ្គូស្ទីន ផងដែរ។
អក្សរនៅលើបាវនានោះ គឺមានន័យថា "នៅក្នុងពិភពតែមួយ យើងគឺតែមួយ" ។ ឃ្លារនេះត្រូវបានដកចេញពីកថាខណ្ឌមួយរបស់សន្តអូហ្គូស្ទីន ដែលលោកបានពន្យល់ថា ទោះបីយើងជាគ្រិស្តសាសនិកមកពីសមាធាតុណាក៏ដោយ ក្នុងអង្គនៃព្រះគ្រីស្ទយើងគឺតែមួយ យើងមានជំនឿតែមួយ៕
Daily Program
