តើនឹងមានអ្វីកើតឡើងភ្លាមៗ បន្ទាប់ពីសម្តេចប៉ាបថ្មីត្រូវបានជ្រើសរើស?

នៅពេលដែលអស់លោកកាឌីណាល់ ជ្រើសរើសបាននូវសម្តេចប៉ាបថ្មី លោកកាឌីណាល់ដែលមានតួនាទីជាអគ្គលេខាធិការក្រុមប្រឹក្សាលោកកាឌីណាល់ នឹងរៀបចំកម្មវិធីថ្វាយអភិបូជានៅព្រះវិហារ​តូច​ស៊ីស្ទីន (Sistin Chapel)។

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់មក លោកកាឌីណាល់ ជីអូវាន់នី ប៉ាទីស្តា រី (Giovanni Battista Re) ដែលជាប្រធាននៃក្រុមប្រឹក្សាលោកកាឌីណាល់នឹងប្រកាសសុំការយល់ព្រមពីកាឌីណាល់ដែលបោះឆ្នោតទាំងអស់ដើម្បីប្រកាសអ្នកដែល​ជា​សម្តេចប៉ាបថ្មី។​

នៅពេលនោះ  អស់លោកកាឌីណាល់ដែលពាក់ព័ន្ធនឹងកិច្ចការនោះនឹងរៀបចំព្រាងឯកសារនានា និង កត់ត្រាឈ្មោះនិងអត្តសញ្ញាណរបស់​លោកកាឌីណាល់ដែលបានជ្រើសរើស  ហើយអស់លោកកាឌីណាល់ទាំងអស់ នឹងសំដែងគាវរកិច្ចហើយសន្យាថា នឹង​គោរពប្រណិប័តន៍ចំពោះសម្តេចប៉ាបថ្មី ហើយថ្លែងអំណរ​ព្រះ​គុណចំពោះ​ព្រះជាម្ចាស់ដែលប្រទានសម្តេចប៉ាបថ្មី។

បន្ទាប់មក សម្តេចប៉ាបថ្មីនឹងរៀបចំ ប្រកាសសមាជិកនៃក្រុមដឹកនាំការងារនៅសន្តអាសនៈ ដើម្បីបន្តដឹកនាំព្រះសហគមន៍កាតូលិក៕

Daily Program

Livesteam thumbnail