តម្រ្តីនិងចម្រៀងជាមាគ៌ាឆ្ពោះទៅរកឯកភាព និងការអធិស្ឋាន

តន្រ្តីនិងចំរៀងជាប្រភពជំរុញសាមគ្គីភាពរបស់សង្គមមនុស្ស ហើយសម្រាប់គ្រិស្តបរិស័ទវិញ គឺជាមាគ៌ាឆ្ពោះទៅរកឯកភាព និង ការអធិដ្ឋានប្រកប ដោយភាពមោះមុត  នេះបើតាមលោកបូជាចារ្យ ចូ ល្វី ឌីអាម៉ារីប្លង់ការ សាន់ឆេ (Jose Luis Diaz-Mariblanca Sanchez) ប្រធានបេសកម្មសិក្សានៅវ៉ាទីកង់នៅហុងកុង ។

លោកបានព្យាយាមពន្យល់និងរៀបរាប់អំពីគុណតម្លៃនៃតន្រ្តីនិងចម្រៀងនៅពេលដែល អ្នកចម្រៀង អ្នកដឹកនាំវង់ភ្លេង និងតន្ត្រីករជាង ១០០ នាក់មកពីហុងកុង ហ្វីលីពីន តៃវ៉ាន់ និងទីម័រជួបជុំគ្នានៅក្នុងកម្មវិធីមួួដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២ ខែមិថុនា  ដែលមានប្រធានបទ "ភាពសុខដុមរមនាក្នុងភាពចម្រុះ" នៅកោះហុងកុង។

លោកបានពិពណ៌នាអំពីការច្រៀងចម្រៀងជានិមិត្តរូបដ៏មានឥទ្ធិពលនៃការរួបរួម ដែលសំឡេងផ្សេងៗគ្នាមកជាមួយគ្នាដើម្បីបង្កើតអ្វីមួយដ៏អស្ចារ្យសម្រាប់មនុស្ស។

លោកបានមានប្រសាសន៍ថា "ចម្រៀងដែលយើងច្រៀងតន្រ្តីដែលយើងប្រគុំត្រូវបានបង្កើតឡើងដោយសេចក្តីស្រឡាញ់ដ៏បរិបូរណ៍របស់ព្រះជាម្ចាស់ "។

លោកបាននិយាយថា សមាជិកក្រុមចម្រៀងជួបប្រទះដោយផ្ទាល់នូវសារៈសំខាន់នៃការស្តាប់គ្នាទៅវិញទៅមក និងធ្វើការឆ្ពោះទៅរកគោលបំណងរួមមួយ៕

Daily Program

Livesteam thumbnail