ជាគ្រីស្តបរិស័ទ ! សូមកុំបោកប្រាស់សេចក្តីស្លាប់

ជាគ្រីស្តបរិស័ទ យើងមិនអាចបោកប្រាស់សេចក្តីស្លាប់បានទេ សូមប្រើជីវិតរបស់យើងដោយសេចក្តីអំណរអស់កល់ជានិច្ច។  នេះជាបន្ទូលរបស់សម្តេចប៉ាបឡេអូទី១៤ ដែលពេលដែលទ្រង់យាងចូលនៅក្នុងកម្មវិធីអធិដ្ឋាននៅអំឡុងពេលសម្រាកវិស្សមកាលកាលពីចុងសប្តាហ៍កន្លងទៅ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ​ជីវិត​គឺពិតជា ​គ្មាន​ការ​បរាជ័យ សេចក្ដី​អាក្រក់ និង​សេចក្ដី​ស្លាប់នោះទេ ។ ជីវិតគឺជាពន្លឺគ្រាន់តែថា មនុស្សយើងគឺមិនមានកម្លាំងដែលអាចចរចាសុំជីវិតបានឡើយ ហើយអ្វីដែលយើងអាចធ្វើបានគឺទទួលវាដោយសេចក្តីក្លាហាន។

សម្តេចប៉ាបឡេអូ​បាន​មាន​បន្ទូល​ថា​ ព្រះជាម្ចាស់ដែលមានជីវិត​អស់​កល្ប​ជា​និច្ច ជាអ្នក​អាច​ប្រទាន​ឲ្យ​បាននូវជីវិតដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយតាមរយៈវ័ដ្តនៃមនុស្សជាតិពីឪពុកម្តាយតៗគ្នាជាបន្តបន្ទាប់។

សម្តេចប៉ាបឡេអូបានបន្តទៀតថា យើងគួរតែ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលមានន័យថា ស្រឡាញ់ព្រះអង្គអស់ពីចិត្ត  ហើយបំណង​ប្រាថ្នា​របស់​ព្រះ​គឺ​ជា​ច្បាប់​នៃ​ជីវិត៕

Daily Program

Livesteam thumbnail