ជនរងគ្រោះនៃអំពើហិង្សាប្រឆាំងនឹងគ្រីស្តសាសនាត្រូវបានតែងតាំងជាបូជាចារ្យកាតូលិក

តាមរយៈសក្ខីភាពដ៏មានឥទ្ធិពលនៃជំនឿ ការអត់ឱន និងភាពធន់ បុរសបួននាក់ដែលបានរួចផុតពីអំពើហិង្សាប្រឆាំងនឹងគ្រីស្តសាសនាកាលពីកុមារភាព ត្រូវបានតែងតាំងជាបូជាចារ្យនៃព្រះសហគមន៍​កាតូលិក ដោយប្រែក្លាយរបួសផ្ទាល់ខ្លួនទៅជាការប្តេជ្ញាចិត្តពេញមួយជីវិតចំពោះការបម្រើ និងការផ្សះផ្សារ។

គ្រីស្តបរិស័ទប្រហែល ៣000នាក់ បូជាចារ្យជាង ១00 នាក់ និងដូនជី​ចំនួន ៣៥ នាក់បានជួបជុំគ្នាកាលពីចុងខែមករា នៅក្នុងព្រះវិហារមួយនៅស្រុក ហ្គោដាពួរ (Godapur) រដ្ឋអូឌីសារ (Odisha) ភាគខាងកើតនៃប្រទេសឥណ្ឌា ដើម្បីរៀបចំពិធីតែងតាំងលោកបូជាចារ្យថ្មីទំាង៤ រូប។​

លោកបូជាចារ្យថ្មីទាំងបួនរូបរួមនា លោក សូរីប បាលីស៊ីង ( Sugrib Baliarsingh) លោកបូជាចារ្យ ចច បេសេត ( George Badseth) លោកបូជាចារ្យ សារ៉ាហ្វ ណាយ៉ាក់ ( Saraj Nayak) និងលោកបូជាចារ្យ ម៉ាដាន បាលីយ៉ាស៊ីង ( Madan Baliarsingh)៕

Daily Program

Livesteam thumbnail