គ្រួសារ​ចំណាប់ខ្មាំងដែល​ក្រុម​ហាម៉ាសចាប់បានកំពុងតែ​តវ៉ា​ទូទាំង​ប្រទេស​អ៊ីស្រាអែល

ក្រុម​គ្រួសារ​ចំណាប់ខ្មាំង​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន បានធ្វើការតវ៉ាពេញ ​អ៊ីស្រាអែល​ទាមទារ​ឱ្យ​មាន​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​ដោះលែង​ពួកគេ​ និង​នាំ​មក​នូវ​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា។

ក្រុមគ្រួសារនៃចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន បានធ្វើបាតុកម្មនៅទូទាំងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយបិទផ្លូវសំខាន់ៗ និងទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យមួយនៅភាគខាងត្បូងហ្គាហ្សា។

ការវាយប្រហារ លើមន្ទីរពេទ្យ Nasser ក្នុងតំបន់ Khan Younis បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ រួមទាំងអ្នកកាសែត ៥នាក់ផងដែរ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់។

ក្រោយការវាយប្រហារនេះ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) បាន​ពណ៌នា​ឧបទ្ទវហេតុ​នេះ​ថា​ជា “សោកនាដកម្ម​លើ​សោកនាដកម្ម​”។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យមានយុត្តិធម៌ និងការទទួលខុសត្រូវ។

ក្រសួងសុខាភិបាលនៅហ្គាហ្សាបាននិយាយថាមនុស្ស៧៥ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងទឹកដីកើនឡើងប្រមាណជា ៦៣ពាន់នាក់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣៕

Daily Program

Livesteam thumbnail