គ្រូអប់រំជំនឿជាគ្រហស្ថនៅឥណ្ឌាចែករំលែកបទពិសោធន៍នៃការអប់រំតាមលំនៅស្ថាន
ជាផ្នែកមួយនៃការងារអប់រំនិងពង្រឹងជំនឿនៅតាមព្រះសហគមន៍ គ្រូអប់រំជំនឿជាគ្រហស្ថនៅក្នុងព្រះសហគមន៍កាតូលិកពីរភូមិភាគ ស្ថិតនៅភាគនិរតីនៃប្រទេសឥណ្ឌាបានប្រជុំនឹងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក នៅពេលដែលពួកគេចុះអប់រំជំនឿតាមសហគមន៍។
គ្រូអប់រំជំនឿទាំងនោះ គឺនៅក្នុងព្រះសហគមន៍កាតូលិកនៃអគ្គភូមិភាគ ហ្គាវ (Gao) និង ដាម៉ាន (Daman)។
ពួកគេបានឲ្យដឹងថា នៅពេលដែលពួកគេចុះអប់រំជំនឿនោះ គឺពួកគេចុះផ្ទាល់ហើយរស់នៅនិងស្នាក់នៅជាមួយនឹងបងប្អូនគ្រីស្តបរិស័ទនៅតាមគ្រួសារឬ នៅតាមសហគមន៍តូចៗនៅតាមទីជនបទ។
គ្រូអបរំជំនឿចំនួន ២០៥ នាក់ បានអះអាងថា ពួកគេបានកំពុងតែធ្វើកិច្ចការនេះ ដោយរលូន និង ភាតរភាព ដោយពួកគេរីករាយនៅក្នុងការចែករំលែកជំនឿ និងភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នាផងដែរ៕