គ្រីស្តបរិស័ទ២០០នាក់ចូលរួមសិក្ខាសាលាអំពីតួនាទីនៃបញ្ញាសិប្បនិម្មិតនៅក្នុងព្រះសហគមន៍
គ្រីស្តបរិស័ទជាបព្វជិតនិងគ្រហស្ថសរុបប្រហែលជា២០០ នាក់ បានចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាមួយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អំពីតួនាទីនៃបញ្ញសិប្បនិម្មិតនៅក្នុងព្រះសហគមន៍កាតូលិក។
សិក្ខាសាលាដែលរៀបចំឡើងនៅក្នុងទីក្រុងមុំបៃនេះ គឺដើម្បីផ្តល់ឱកាសឲ្យគ្រីស្តបរិស័ទឈ្វេងយល់អំពីការរីកចំរើននៃបច្ចេកវិទ្យា ឱកាស និងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅក្នុងជីវិតនិងនៅក្នុងព្រះសហគមន៍កាតូលិកតែម្តង។
កម្មវិធីនេះរៀបចំឡើងដោយក្រុមបព្វជាតានៃសន្តប៉ូល សហការជាមួយនឹងព្រះសហគមន៍កាតូលិកនៅក្នុងអគ្គភូមិភាគមុំបៃ។
នាឱកាសនោះ លោកកបូជាចារ្យ វលធ័ ស៊ូហ្សា (Walter D’Souza) សាស្ត្រាចារ្យព្រះគម្ពីរនៅសាលាទេវវិទ្យាល័យសន្ត St. Pius ក្នុងទីក្រុងនេះ បានថ្លែងថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យផ្សព្វផ្សាយសាសនា ការបង្កើតជំនឿ និងព្រះសហគមន៍គឺសំខាន់ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្ន។
នាឱកាសនោះលោកបានពន្យល់ពីកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដូចជា Canva, ChatGPT, Perplexity និង Google Gemini ដែលវាអាចគាំទ្រដល់ការប្រកាសដំណឹងល្អ។
នាឱកាសនោះ លោកបូជាចារ្យក៏បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត សំខាន់មែន ប៉ុន្តែមិនគួរជំនួសភាពច្នៃប្រឌិតរបស់មនុស្សទេ ហើយបើមនុស្សចេះប្រើប្រាស់និងគ្រប់គ្រងវាបានត្រឹមត្រូវវាជួយឲ្យការប្រកាសដំណឹងល្អកាន់តែមានប្រសិទ្ធភាព៕