គ្រីស្តបរិស័ទរំលឹកឱ្យប្រុងប្រយ័ត្ននឹងសារធាតុនុយក្លេអ៊ែរ

គ្រីស្តបរិស័ទកាតូលិកនៅទីក្រុងសេអ៊ូលបានរៀបចំពិធីថ្វាយអភិបូជាជាសាធារណៈជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី​១៣ ខែកុម្ភៈរហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ប្រឆាំងនឹងការពង្រីករោងចក្រថាមពលនុយក្លេអ៊ែរ មុនពេលរំលឹកខួបលើកទី ១៥ នៃគ្រោះមហន្តរាយហ្វូគូស៊ីម៉ានៅប្រទេសជប៉ុន។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅភាគនិរតីនៃឧបទ្វីបកូរ៉េ គ្រីស្តបរិស័ទបានចាប់ផ្តើម ពិធីថ្វាយអភិបូជាដំបូងនៅព្រះសហគមន៍កាតូលិក ក្វាវវ៉ាមាន់ (Gwanghwamun ) ហើយនឹងបន្តតាមព្រះសហគមន៍នានា។

គំនិតផ្តួចផ្តើមនេះបានប្រមូលផ្តុំបព្វជិត គ្រីស្តបរិស័ទ និងគ្រហស្ថ ព្រមទាំងសាធារណៈជនកូរ៉េ ដែលកំពុងសម្តែងការព្រួយបារម្ភអំពីគោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងនឹងថាមពលនុយក្លេអ៊ែរ ខណៈពេលដែលថ្ងៃទី​១១ ខែមីនា ជាថ្ងៃរំលឹកខូបនៃគ្រោះមហន្តរាយនៃការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ានៅជប៉ុន៕

Daily Program

Livesteam thumbnail