គ្រីស្តបរិស័ទរាប់រយនាក់ចូលរួមធម្មយាត្រាដើម្បីសន្តិភាពនៅទីក្រុងបុមបៃ
គ្រីស្តបរិស័ទរាប់រយនាក់បាននាំគ្នាចូលរួម ក្នុងកម្មវិធីធម្មយាត្រាប្រចាំឆ្នាំសម្រាប់រដូវរង់ចាំដែលរៀបចំឡើងដោយអគ្គភូមិភាគបុមបៃកាលពី ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។
ធម្មយាត្រានេះ ត្រូវបានគេដឹងថា បានរៀបចំឡើងមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រ ដោយអ្នកចូលរួមបានចំណាយពេលវេលាដើរពេញមួយយប់ ដើម្បីអធិស្ឋានសុំសន្តិភាព។
លោកអភិបាលឧបត្ថម្ភក ឌូមីនិក សាវីយូ ហ្វឺណាន់ដេស (Dominic Savio Fernandes) នៃអគ្គភូមិភាគនេះ បានដឹកនាំដំណើរក្បួនធម្មយាត្រានៅម៉ោង ១០:៣០ យប់ ខណៈដែលលោកបូជាចារ្យ ខេធី អេម៉ានូអែល (K.T. Emmanuel ) អនុប្រធានតុលាការព្រះសហគមន៍នេះ បានធ្វើជាអធិបតីក្នុងពិធីថ្វាយអភិបូជា នៅម៉ោង ៥:៣០ ព្រឹកព្រលឹមតែម្តង។
លោកបូជាចារ្យ ខេធី អេម៉ានូអែល បានឲ្យដឹងថា បូជនីយចរនេះ ជាដំណើរឆ្ពោះទៅកាន់ក្តីសង្ឃឹម។
លោកបានបន្តថា អ្នកដែលបានចូលរួម គឺនាំគ្នា ថ្វាយទុក្ខលំបាករបស់ពួកគេ សម្រាប់សន្តិភាពពិភពលោក ហើយរិះគិតថា ព្រះយេស៊ូគឺជាក្តីសង្ឃឹម និងជាពន្លឺរបស់មនុស្សជាតិ៕