គ្រីស្តបរិស័ទនៅលីបង់ថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល
ក្រុមបុព្វជិតហ្រ្វង់ស៊ីស្កាំង បានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកដោយកងទ័ពអ៊ីស្រាអែលនៅលីបង់ និងបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានេះ ហើយពិពណ៌នាថា ការវាយប្រហារដោយអ៊ីស្រាអែលនៅលីបង់កំពុងសម្លាប់ជនស៊ីវិល បំផ្លាញសហគមន៍ និងជំរុញឱ្យមានបរិយាកាសនៃការស្អប់ខ្ពើម និងការសងសឹកកាន់តែអាក្រក់។
បងប្រុស តូនី ជូគ្រី (Tony Choukri) អ្នកទទួលខុសត្រូវព្រះវិហារសន្តយ៉ូសេប បានពិពណ៌នាអំពីអំពើហិង្សាដែលកំពុងកើនឡើងថា វាជាអត្តសញ្ញាណនៃទារុណភាពចំពោះប្រទេសលីបង់។
លោកបាននិយាយថា លីបង់គឺជាក្រណាត់ដែលកំពុងតែដេរតភ្ជាប់គ្នា ទោះបីជាលីបង់មានក្រុមសកម្មជនជាច្រើន ប៉ុន្តែគ្រប់គ្នាកំពុងក្លាយជាមនុស្សនៅក្នុងអង្គតែមួយ។
បងប្រុស បាននិយាយថា លីបង់ឥឡូវក៏គ្មានកន្លែងណាមានសុវត្ថិភាពទៀតទេ ដោយកត់សម្គាល់ថា មុនការវាយប្រហារតាមអាកាសគឺមានបញ្ហាតែនៅភាគខាងត្បូងនៃប្រទេស តែឥឡូវនេះបានរីករាលដាលដល់តំបន់ផ្សេងទៀត រួមទាំងទីក្រុងបេរូតផងដែរ៕