គ្រីស្តបរិស័ទនៅម៉ាឡេស៊ីជួបជុំគ្នាគោរពដល់ស្រ្តីដែលលះបង់ខ្ពស់ដើម្បីជំនឿមួយរូប
គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកនៅម៉ាឡេស៊ីបានប្រមូលផ្តុំគ្នានៅព្រះវិហារ សន្តមីខាអែល ( St. Michael) នៃភូមិភាគប៉េណាំងកាលពីពេលថ្មីៗនេះដើម្បីគោរពដល់វីរនារីសម័យសង្គ្រាមលោកលើកទី២ សាប៊ីល កាធីហ្គាស៊ូ (Sybil Kathigasu)។
ការជួបជុំគ្នានេះ ក៏ជាការរំលឹកខួបលើកទី ៧៨ នៃការស្លាប់របស់វីរៈនារីរូបនោះដោយពួកគេបាន អធិស្ឋាន ទៅសំពះផ្នូររបស់វីរៈនារី របស់ព្រះសហគមន៍នោះ។
កាធីហ្គាស៊ូ ត្រូវបានគេដឹងថា គឺជាគ្រីស្តបរិស័ទមួយរូបដែលមានជំនាញជា គិលានុបដ្ឋាយិកា និងឆ្មប ដែលជាវីរៈនារី ដែលតស៊ូបម្រើគ្រិស្តបរិស័ទនិងជំនឿនៅក្នុងអំឡុងពេលដែល ម៉ាឡេស៊ី កាន់កាប់ដោយជប៉ុន។
ការលះបង់របស់ កាធីហ្គាស៊ូ បានធ្វើឱ្យអ្នកស្រីក្លាយជាឥស្សរជនដ៏គួរឱ្យគោរពបំផុតម្នាក់របស់ប្រទេស ដោយសារតែវីរៈភាពរបស់លោកស្រី។ នៅក្នុងអំឡុងពេលនោះលោកស្រីបានជួយគ្រីស្តបរិស័ទ និង ទាហានដែលរបួសនានា ហើយត្រូវចាប់ធ្វើទារុណកម្មដើម្បីឲ្យលោកស្រីឆ្លើយអំពីអត្តសញ្ញាណអ្នកដែលលោកស្រីបានជួយ ប៉ុន្តែទោះជារងទារុណកម្មយ៉ាងណាក៏លោកស្រីមិនព្រមឆ្លើយហើយតស៊ូនិងការធ្វើទារុណកម្មជាបន្តបន្ទាប់ រហូតដល់បន្សល់ទុកនូវស្លាកស្នាមជាច្រើននៅលើខ្លួនប្រាណលោកស្រី។
រឿងរ៉ាវដ៏ក្រៀមក្រំបំផុតមួយដែលទាក់ទងនឹងជីវិតរបស់លោកស្រីបានកើតឡើងបន្ទាប់ពីសង្គ្រាម នៅពេលដែលលោកស្រីរងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ ប៉ុន្តែបានសុំឱ្យគេដឹកលោកស្រីទៅព្រះវិហារ សន្តយូសេប ក្នុងតំបន់ បាទូ ហ្គាចាហ្វ ( Batu Gajah) ដើម្បីទទួលអគ្គសញ្ញាជាគ្រីស្តបរិស័ទ៕