គ្រីស្តបរិស័ទជាង៦០នាក់រងរបួសដោយសាររថយន្តដឹកទំនិញបុកពេលធ្វើធម្មយត្រាបុណ្យចម្លង
គ្រីស្តបរិស័ទសរុបជាង៦០នាក់ ដោយរួមទាំង៤នាក់របួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់មួយដោយរថយន្តដឹកទំនិញបើកបំបុកក្បួនធម្មយាត្រារបស់គ្រីស្តបរិស័ទដែលចូលរួមបុណ្យចម្លងពេលព្រះអាទិត្យជិតរះ នៅក្នុងប្រទេសប៉ាគីស្ថាន។
ហេតុការណ៍នេះបានកើតមានឡើងនៅព្រះសហគមន៍កាតូលិកសន្តហ្រ្វង់ស៊ីស អាស៊ីស៊ី (St. Francis of Assisi) នៅក្នុងតំបន់ ក្លាក (Klasske) ទីក្រុង ហ្គោរ៉ានវ៉ាឡា (Gujranwala) ពេលដែលគ្រីស្តបរិស័ទ២០០នាក់ បានកំពុងតែរីករាយអំណរសប្បាយបុណ្យចម្លងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។
លោកបូជាចារ្យ សាហ្វរូក ណាដាញែល (Shahrukh Nathaniel) ដែលបានដឹកនាំក្បួនដង្ហែនេះ បានហៅគ្រោះថ្នាក់ដែលកើតឡើងនេះថា ជាឧប្បត្តិហេតុដ៏សោកសៅ និងក្រៀមក្រំបំផុត។
លោកបានមានប្រសាសន៍ថា រថយន្តដឹកទំនិញល្បឿនលឿនបានបុកក្បួនដង្ហែ នៅពេលដែលយើងកំពុងដើរឆ្ពោះទៅកាន់ព្រះវិហារ។ វាធ្វើឱ្យយើងទាំងអស់គ្នាភ្ញាក់ផ្អើល ព្រោះវាជាក្បួនដង្ហែដ៏ធំមួយ ដែលមានមនុស្សជាង ២០០ នាក់កាន់ទៀន និងច្រៀងចម្រៀងដូច្នេះវាមិនគួរជារឿងចៃដន្យដែលអ្នកបើកបរមើលមិនឃើញនោះទេ។
លោកបូជាចារ្យ បានអំពាវនាវដល់អាជ្ញាធរនិង កងកម្លាំងសន្តិសុខ ឱ្យស៊ើបអង្កេតលើបញ្ហានេះជាអាទិភាព និងនាំមកនូវយុត្តិធម៌ដល់សហគមន៍។ លោកក៏បានអំពាវនាវឱ្យមានការថែទាំសុខភាពជាបន្ទាន់ និងភ្លាមៗសម្រាប់មនុស្សដែលរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលគ្រោះថ្នាក់នេះកើតឡើង ជាពិសេសសម្រាប់អ្នកដែលរងរបួសធ្ងន់ធ្ងរ៕