គ្រីស្តបរិស័ទចូលរួមការតវ៉ាជាសាធារណៈ ខណៈដែលបង់ក្លាដែសបញ្ចប់កម្មវិធីចាប់ឆ្នោតចូលរៀន

រលកនៃភាពចម្រូងចម្រាសមួយបានរីករាលដាលពាសពេញប្រទេសបង់ក្លាដែស បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលថា ប្រព័ន្ធចាប់ឆ្នោតសម្រាប់ការចូលរៀនដែលមានជាយូរមកហើយនឹងត្រូវលុបចោល។

ការសម្រេចចិត្តនេះ បានបង្ហាញដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក អាន អេសានុល ហាក មីឡុន ( ANM Ehsanul Haque Milon ) ។

ការសម្រេចចិត្តបែបនេះបានបង្កឱ្យមានការជជែកវែកញែកជាសាធារណៈយ៉ាងខ្លាំង ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមឪពុកម្តាយ អ្នកជំនាញអប់រំ និងអ្នកតស៊ូមតិដើម្បីសិទ្ធិកុមារ ដែលខ្លាចថាវានឹងដាក់បន្ទុកចំណាយថ្លៃសិក្សាថ្មីលើសិស្សវ័យក្មេងក្រីក្រ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសបង់ក្លាដែសបានពឹងផ្អែកលើប្រព័ន្ធឆ្នោតឌីជីថល ដើម្បីទទួលយកសិស្សពីថ្នាក់ទីមួយដល់ទី៩ឲ្យចូលរៀនសាលារដ្ឋ និងឯកជន។

ប្រព័ន្ធនេះ ត្រូវបានណែនាំដើម្បីកាត់បន្ថយឥទ្ធិពល ការលំអៀង និងអំពើពុករលួយ ដើម្បីធានាឱកាសស្មើភាពគ្នាសម្រាប់កុមារដោយមិនគិតពីសាវតារ។

ក្រោយការសម្រេចនេះឪពុកម្តាយជាច្រើនអះអាងថា កុមារដែលមានអាយុពី៥ ទៅ៧ឆ្នាំមិនគួរត្រូវបានជំរុញឱ្យចូលរួមក្នុងការប្រកួតប្រជែងសិក្សានៅដំណាក់កាលដំបូងបែបនេះទេ។ ពួកគេនិយាយថា ថ្នាក់ទីមួយគួរតែនៅតែជាចំណុចចូលដែលគ្មានភាពតានតឹងចូលទៅក្នុងជីវិតសាលារៀន ដូចដែលបានគ្រោងទុកនៅក្នុងគោលនយោបាយអប់រំជាតិឆ្នាំ ២០១០៕

Daily Program

Livesteam thumbnail